កូវីដ-១៩
អធិការរងនគរបាលខណ្ឌមានជ័យម្នាក់ រកឃើញមានវិជ្ជមានកូវីដ១៩
លោកវរសេនីយ៍ទោ គង់ គា អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនសន្តិសុខ ត្រូវក្រុមគ្រូពេទ្យតេស្តិ៍សំណាកឃើញមានវិជ្ជមានកូវីដ១៩ កាលពីវេលារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។ ក្រោយលទ្ធិផលពិនិត្យឃើញវិជ្ជមានកូវីដ១៩រួច លោកត្រូវក្រុមគ្រូពេទ្យដឹកតាមរថយន្តយកទៅព្យាបាលនៅមជ្ឍមណ្ឌលកោះពេជ្រ។

ទន្ទឹមនឹងនោះដែរ អធិការនគរបាលខណ្ឌមានជ័យលោក វរសេនីយ៍ ម៉េង វិមានតារ៉ា បានណែនាំដល់មន្ត្រីនគរបាលចំណុះខណ្ឌមានជ័យទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលសូមដាក់ខ្លួនអោយនៅដាច់ដោយឡែក ដើម្បីពិនិត្យតាមមដានអាការះសុខភាពរបស់ខ្លួន ពិសេសបើមានការសង្ស័យខ្ពស់ សូមប្រញ៉ាប់ទៅធ្វើតេស្តិ៍រកមេរោគកូវីដ១៩អោយបានទាន់ពេលវេលា ។

សូមបញ្ជាក់ថា ក្នុងរយះកាល នៃការផ្ទុះជម្ងឺកូវីដ១៩នេះ លោកវរសេនីយ៍ទោ គង់ គា ត្រូវបានគេសង្គេតឃើញថា មានការខិតខំប្រឹងប្រែងជាខ្លាំងទាំងកម្លាំងកាយចិត្តក្នុងការបំពេញភារកកិច្ចបម្រើដល់ប្រជាជនក្នុងមូលដ្ឋាន ក៏ជាសង្គមជាតិទាំងមូល ផងដែរ ។
គួរបញ្ជាក់ផងដែរថា សម្រាប់ភូមិសាស្ត្រខណ្ឌមានជ័យមាន៧សង្កាត់ ក្នុងនោះ៦សង្កាត់ គឺត្រូវបានចាត់ទុកជា « តំបន់លឿន » ទៅហើយ ដែលជាតំបន់មានហនិភ័យតិច នៃការឆ្លងជម្ងឺកូវីដ១៩ ។ ក្នុងនោះដែរ នៅឡើយតែតំបន់មួយចំនួនក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ៣ប៉ុណ្ណោះ ដែលត្រូវអាជ្ញាធរនៅកំណត់បន្តថា ជា « តំបន់លឿងទុំ » ដែលជាមានតំបន់មានការឆ្លងក្នុងកម្រិតមធ្យម ។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកនេះ បែរជារកឃើញមានការចម្លងហាក់កើនឡើងវិញផងដែរ ជាក់ស្តែងដូចករណីឆ្លងនៅក្នុងរោងចក្រខាងលើជាដើម ៕
អត្ថបទ៖ លីហេង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


