កូវីដ-១៩
រដ្ឋបាលខេត្តបាត់ដំបងទទួលសម្ភារៈបរិក្ខារការពារកូវីដ-១៩ ពីរដ្ឋបាលស្រុកប៉ូងណាំរ៉ងនៃប្រទេសថៃ
នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត ជាតំណាងឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម សុខ គង់ ប្រធានក្រុមការងារចុះជួយស្រុកកំរៀងនិងជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីទទួលនូវសម្ភារៈបរិក្ខារពេទ្យសម្រាប់ការពារជំងឺឆ្លងកូវីដ១៩ ពីឯកឧត្តមបណ្ឌិត រ៉ាតថាវីដ តាំងគៀតភិចឆារ៉ា និងលោកជំទាវ និងរដ្ឋបាលស្រុកប៉ូងណាំរ៉ង ខេត្តច័ន្ទបុរី នៃប្រទេសថៃ ក្នុងគោលបំណងមិត្តភាពជួយដល់វិស័យសុខាភិបាលសម្រាប់ជួយដល់ក្នុងភូមិសាស្ត្រស្រុកកំរៀង នៃខេត្តបាត់ដំបង ខណៈដែលវិស័យសុខាភិបាលនៃរដ្ឋបាលស្រុកកំរៀងមានបន្ទុករ៉ាប់រងធ្ងន់ទទួលការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅក្នុងស្រុក១នេះ។

ថ្លែងក្នុងឱកាសប្រគល់ និងទទួលនូវសម្ភារៈពេទ្យទាំងនោះ លោក សឿម ប៊ុនរិទ្ធ តំណាងឲ្យរដ្ឋបាលខេត្តបាត់ដំបង និងជំនួសមុខឲ្យអាជ្ញាធរនៃរដ្ឋបាលស្រុកកំរៀង និងមន្ត្រីនៃសុខាភិបាលស្រុកបានថ្លែងអំណរគុណចំពោះវត្តមានឯកឧត្តមបណ្ឌិត រ៉ាត់ថាវីដ តាំងគៀតភិចឆារ៉ា និងលោកអភិបាលស្រុកប៉ូងណាំរ៉ង ថ្មី ដែលទើបតែទទួលបាននូវការតែងតាំងជាអភិបាលស្រុក រួមនឹងសហការីដែលបានផ្តល់នូវសម្ភារៈពេទ្យដើម្បីជួយសម្រាលដល់ការខ្វះខាត និងពីតម្រូវការចាំបាច់នៃមន្ទីរសុខាភិបាលស្រុកកំរៀង។

អំណោយ និងសម្ភារៈការពារកូវីដ១៩ដែលត្រូវប្រគល់ និងទទួលរួមមាន ម៉ាស់ចំនួន២៦៦ប្រអប់,អាវពេទ្យការពារកូវីដចំនួន១៣០កំប្លេ,អាល់កុល១០០លីត្រ,ស្រោមជើងពេទ្យ១០០គូ និងទឹកសុទ្ធ១០០យួរ។
ក្រោយពីភាគីនៃរដ្ឋបាលខេត្តរបស់កម្ពុជាទទួលអំណោយជាសម្ភារៈបរិក្ខារពេទ្យទាំងនេះ ត្រូវបានលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកកំរៀងដើម្បីទុកប្រើប្រាស់ចាំបាច់នៅក្នុងអង្គភាពរបស់ខ្លួន៕
អត្ថបទ ៖ សៅ សារិទ្ធ






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


