Connect with us

កូវីដ-១៩

ពលរដ្ឋ និងកម្មកររោងចក្រអាច​បើកសាច់ប្រាក់ឧបត្ថម្ភបានចាប់​ពីថ្ងៃនេះ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ០៩ ខែមិថុនា នេះ បានចេញសារលិខិតមួយ បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមបើកផ្ដល់សាច់ប្រាក់ ឧបត្ថម្ភសាច់ប្រាក់ ចាប់ពីថ្ងៃនេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារលិខិតរបស់សម្តេចតេជោ បញ្ជាក់ថា ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ និងកម្មករនិយោជិត ដែលបម្រើការងារនៅតាមរោងចក្រ សហគ្រាសនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ គឺអាច បើកសាច់ប្រាក់បាន។

ក្រៅពីនេះ គឺប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម