កូវីដ-១៩
ករណីកម្មកររត់ចេញពីរោងចក្រហ្វ័រត្រេស យប់មិញ អាជ្ញាធរសម្របសម្រួលចប់ហើយ
ភ្នំពេញ៖ ដោយមានការយល់ច្រលំ បន្តិចបន្តួចកាលពីយប់មិញ កម្មករ-កម្មការិនី នៅរោងចក្រហ្វ័រត្រេស (ផលិតស្បែកជើង) រត់ចេញពីរោងចក្រ រហូតមកដល់ពេលនេះ អាជ្ញាធរខណ្ឌដង្កោបានធ្វើការសម្របសម្រួលចប់ហើយ។
ហេតុការណ៍កើតឡើង កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៤៥នាទី នៅចំណុចរោងចក្រហ្វ័រត្រេស (ផលិតស្បែកជើង) ដែលមានទីតាំងស្ថិតនៅភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ទុយ ច័ន្ទ អភិបាលរងខណ្ឌដង្កោ ប្រាប់ឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មាននេះភ្លាមៗ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌដង្កោសហការជាមួយរដ្ឋបាលរោងចក្រ បានធ្វើការសម្របសម្រួលចប់រួចរាល់អស់ហើយ។
លោក ទុយ ច័ន្ទ ប្រាប់បន្តថា រោងចក្រហ្វ័រត្រេស (ផលិតស្បែកជើង) បច្ចុប្បន្នមានកម្មករ-កម្មការិនី កំពុងបំរើការងារប្រមាណ ១,៨០០នាក់។ ដោយឡែក កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ រោងចក្រមួយនេះ រកឃើញអ្នកមានវិជ្ជមាន ជំងឺ កូវីដ-១៩ ចំនួន១១នាក់។

លោកបានឱ្យដឹងបន្ថែមថា អាជ្ញាធរខណ្ឌដង្កោកំពុងសហការជាមួយមន្ត្រីសុខាភិបាល និងខាងរដ្ឋបាលរោងចក្រ ស្រាវជ្រាវអ្នកដែលពាក់ព័ន្ធ ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាករកមេរោគកូវីដ-១៩។ អ្នកពាក់ព័ន្ធត្រូវបានយកសំណាកទៅពិនិត្យម្តងរួចទៅហើយ ប៉ុន្តែវិជ្ជមាន។ ថ្ងៃស្អែកអាជ្ញាធរអាជ្ញាធរខណ្ឌសហការជាមួយមន្ត្រីសុខាភិបាល នឹងយកសំណាកបន្តទៀត។
ទោះយ៉ាងណាក្តី រោងចក្រមួយនេះ កំពុងបន្តការងារដដែល៕
អត្ថបទ៖ រ៉ាវុទ្ធ


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


