កូវីដ-១៩
ខេត្តព្រៃវែងរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់បន្ថែម
តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) រដ្ឋបាលខេត្តព្រៃវែងបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៣៨នាក់បន្ថែម នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ក្នុងក្រុង-ស្រុកចំនួន១១ ដូចខាងក្រោម១- ក្រុងព្រៃវែង ចំនួន ៦នាក់ ២- ស្រុកពារាំង ចំនួន ៨នាក់ ៣-ស្រុកកំពង់ត្របែក ចំនួន៧នាក់ ៤ស្រុកស្វាយអន្ទរ ចំនួន ៣នាក់ ៥- ស្រុកបាភ្នំ ចំនួន ៣នាក់ ៦- ស្រុកព្រះសេ្តច ចំនួន ៣នាក់ ៧- ស្រុកមេសាង ចំនួន ២នាក់ ៨- ស្រុកពាមរក៍ ចំនួន ២នាក់ ៩- ស្រុកកញ្ចៀច ចំនួន ២នាក់ ១០-ស្រុកពាមជរ ចំនួន១នាក់ ១១-ស្រុកពោធិ៍រៀង ចំនួន១នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣៨នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕
អត្ថបទ ៖ សៅគ្រី


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


