Connect with us

កូវីដ-១៩

ចៅសង្កាត់ព្រែកប្រា ឆ្លងកូវីដ ខណៈសាច់ញាតិកូនចៅ ៩ នាក់កំពុងសម្រាកព្យាបាល

បានផុស

នៅ

លោក ងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា បានឆ្លងកូវីដ១៩ បន្ទាប់ពីកូនចៅរបស់លោក ៩ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោក ងិន ធីរ៉ូ ត្រូវបានរថយន្តសង្គ្រោះចូលមកដឹកយកទៅព្យាបាលដល់មុខផ្ទះ នៅវេលាថ្ងៃត្រង់ ថ្ងៃទី ៣០ ខែមិថុនានេះ នៅផ្ទះរបស់ចៅសង្កាត់ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


តាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោកងិន ធីរ៉ូ ចៅសង្កាត់ព្រែកប្រា បានឆ្លងជំងឺកូវីដ១៩នេះពីកូននិងចៅរបស់លោករហូតដល់ទៅ៩នាក់ដែលខណះនេះពួកគាត់កំពុងសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យកាលពីប៉ុន្មានថ្ងៃមុន។ហើយតាមព័តមានអះអាងថា លោកចៅសង្កាត់ព្រែកប្រាកំពុងមានជំងឺប្រចាំកាយផង។

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកប្រាសូមជូនពរដល់លោកចៅសង្កាត់ឲ្យឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ៕ អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម