កូវីដ-១៩
ក្រសួងប្រកាសលក់ឧបករណ៍តេស្តរហ័ស នាំចូលពីកូរ៉េក្នុងតម្លៃដើម
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រកាសលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ដែលនាំចូលមកពីប្រទេសកូរ៉េក្នុងតម្លៃដើម៣,៧ដុល្លារក្នុងមួយឧបករណ៍ ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។

ការប្រកាសលក់ឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩នេះបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោហ៊ុនសែនបានអនុញ្ញាតិឲ្យក្រុមហ៊ុនឯកជនទាំងអស់ប្រើប្រាស់ឧបករណ៍តេស្តរហ័សដើម្បីធ្វើតេស្តបុគ្គលិកនិងកម្មករ ដោយខ្លួនឯងដើម្បីអាចរកជំងឺកូវីដបានលឿន និងមានវិធានការគ្រប់គ្រងបានឆាប់រហ័ស។
ក្រសួងឱ្យដឹងថា ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយមិនត្រូវយកទៅលក់បន្តឡើយ។

ក្រសួងសូមណែនាំដល់ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំ ដែលមានការគ្រប់គ្រងទាំងអស់ ដែលមានបំណងចង់យកសំណាកលើ បុគ្គលិក និយោជិត កម្មកររបស់ខ្លួន អាចទំនាក់ទំនងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទិញឧបករណ៍ តេស្តរហ័ស នេះ តាមរយៈ តេឡេក្រាម និងលេខទូរស័ព្ទដែលក្រសួងបានផ្សាយនៅលើហ្វេសប៊ុកផេកផ្លូវការ។
ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយស្ថាប័ន ពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលលើការយកសំណាកនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព មុននឹងប្រគល់ឧបករណ៍តេស្តរហ័សនេះ។
ជាមួយគ្នានេះសម្តេចបានជម្រុញឲ្យមន្ត្រីសុខាភិបាលត្រូវចុះបង្រៀនពីរបៀបនៃការធ្វើតេស្ត ដើម្បីឲ្យតាមបណ្តាក្រុមហ៊ុនឯកជនឱ្យចេះប្រើប្រាស់ឧបករណ៍នេះដោយខ្លួនឯង ដែលនាំមកផលចំណេញច្រើន ទាំងការគ្រប់គ្រងបានលឿន និងធ្វើឲ្យប្រជាពលរដ្ឋចេះការពារខ្លួន តាមរយៈការស្ម័គ្រចិត្តធ្វើតេស្តដោយខ្លួនឯក ហើយប្រសិនបើគាត់រកឃើញថាមានជំងឺគាត់នឹងរត់ទៅរកពេទ្យដើម្បីព្យាបាលបានទាន់ពេលវេលា ជួយកាត់ផ្តាច់បានការឆ្លងបន្ត៕
សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍៖

អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


