Connect with us

កូវីដ-១៩

អាជ្ញាធរខេត្តកំពង់ស្ពឺប្រកាសបិទផ្សារកំពង់ស្ពឺ ១៤ថ្ងៃក្រោយរកឃើញអាជីវករឆ្លងជំងឺកូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានសម្រេចផ្អាកជាបណ្ដោះអាសន្នផ្សារកំពង់ស្ពឺ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រោយរកឃើញមានករណីវិជ្ជមានកូវីដ-១៩ លើអាជីវករក្នុងផ្សាររួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅក្នុងសេចក្តីជួនដំណឹងចុះថ្ងៃទី១២ កក្កដានេះថា សន្តិសុខបុគ្គលិកកម្មករអាជីវករ និងអ្នកពាក់ព័ន្ធត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាលដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកអភិបានខេត្តបានណែនាំដល់គណៈកម្មការផ្សារកំពង់ស្ពឺ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានមន្ត្រីជំនាញ និងមន្ត្រីសុខាភិបាលដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងទៀតព្រមទាំងចូលរួមសហការជាមួយអនុវត្តលើវិធានការរដ្ឋបាល និងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់។

លោកអភិបាលខេត្តបានបន្តថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការការផ្អាកដំណើរការជាបណ្ដោះអាសន្ន ត្រូវបាន​ហាម​ឃាត់រាល់ការចេញចូល និងរាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សក្នុងមូលដ្ឋានផ្សារកំពង់ស្ពឺ លើកលែងតែករណីចាំបាច់ដូចជា ការចេញចូល និងការជួបជុំនៅក្នុងចំណោមសន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធនៅក្នុងទីតាំងកំណត់ត្រូវផ្ដល់សំណាក ការចេញចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការរដ្ឋាភិបាល ការចេញចូល និងការជួបជុំរបស់គណៈកម្មការផ្សារអាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាព​រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

ប៉ុន្តែរាល់ការចេញចូល និងការជួបជុំ ឬការប្រមូលផ្ដុំខាងលើ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់​ដូចជា កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កំដៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ៣កុំ៣ការពាររបស់ប្រមុខ​រដ្ឋាភិបាល។

លើសពីនេះ រដ្ឋបាលច្បារមនត្រូវសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងភាគីពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យជាប្រចាំពាក់ព័ន្ធ​ការអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាវិបាល និងការងារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈក្នុងអំឡុងពេលផ្អាកដំណើរការជាបណ្ដោះអាសន្នឱ្យមានសុខភាពប្រកបដោយការទទួលខុសត្រូវខ្ពស់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម