កូវីដ-១៩
មករកការងារនៅភ្នំពេញពុំទាន់បានផង ឆ្លងកូវីដទាំងប្តីប្រពន្ធ សល់កូន៣នាក់ចាំបន្ទប់ជួលគ្មានលុយមួយរៀល
ភ្នំពេញ៖ គ្រួសារកសិករមួយបានចាកចេញពីស្រុកកំណើតមកស្វែងរកការងារធ្វើនៅភ្នំពេញមិនទាន់បានមួយសប្តាហ៍ផងបែរជាឪពុក ម្តាយដែលជាជំហរគ្រួសារបានឆ្លងជំងឺកូវីដ-១៩ បន្សល់ទុកកូនតូចៗ៣នាក់ឱ្យនៅចាំបន្ទប់ជួលគួរឱ្យសង្វេគ។

យោងតាមប្រភពពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យ២ បានប្រាប់ “កម្ពុជាថ្មី” នារសៀលថ្ងៃទី១៨ ខែកក្កដានេះថា តាងនាមជាអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងភូមិឫស្សី បាននាំគ្នាអាណិតអាសូរទៅលើក្រុមគ្រួសារមួយដែលមានសមាជិក៥នាក់ ក្នុងនោះឪពុក ម្តាយ និងកូន៣នាក់ដែលរស់នៅក្នុងបន្ទប់ជួលក្រុមទី៩ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសារតែឪពុក និងម្តាយឆ្លងជំងឺកូវីដ-១៩ នៅសល់តែកូនៗ៣នាក់អវីជ្ជមាន ត្រូវបានគ្រូពេទ្យឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយឪពុកម្តាយត្រូវបានដឹកយកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ។

លោកចៅរងបន្តទៀតថា អ្វីដែលគួរឱ្យអាណិតខ្លោចចិត្តនោះគឺ ដោយសារតែក្រុមគ្រួសារនេះគ្មានសល់លុយ១រៀលសម្រាប់ទុកឱ្យកូនទិញចំណីរអាហារ។ ឪពុកម្តាយទៅព្យាបាលអាចមានអាហារឧបត្ថម្ភ ចំណែកកូនៗគ្មានអ្វីសម្រាប់ទិញម្ហូបចំណី។ ដោយសារតែឃើញទុក្ខលំបាកបែបនេះលោក សេង វ៉ាន់ថា បាននាំយកអំណោយរួមមានអង្ករ និងគ្រឿងឧបភោគបរិភោគយកមកផ្តល់ដល់កូនតូចៗទាំង៣សម្រាប់ទុកផ្គត់ផ្គង់ជីវភាពមួយរយៈទំរាំឪពុកម្តាយចេញពីមន្ទីរដើររកការងារធ្វើយកលុយមកឱ្យផ្ទះជួលទៀត។
លោកចៅរងបានបញ្ជាក់ទៀតថា ក្រុមគ្រួសារនេះគឺប្តីឈ្មោះ កឹ ជ្រូក និងប្រពន្ធឈ្មោះ គង់ ស្រីលីស៕
អត្ថបទ៖ នរា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


