កូវីដ-១៩
១ថ្ងៃរកឃើញវីរុសកូវីដ-១៩ Delta ៣៦ករណី មានបុគ្គលិក សុខាភិបាលឆ្លង ៨នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្នុងរយៈពេល១ថ្ងៃ នៅថ្ងៃទី០៣ សីហានេះ កម្ពុជារកឃើញវីរុសកូវីដ-១៩បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៦ករណីបន្ថែមទៀតក្នុងសហគមន៍ ខណៈមានបុគ្គលិកសុខាភិបាលឆ្លងចំនួន ៨នាក់ ដោយ៥នាក់នៅភ្នំពេញ ២នាក់នៅខេត្តឧត្ដរមានជ័យ និង១នាក់នៅខេត្តសៀមរាប។ ក្នុងចំណោមទាំង៣៦ករណីនោះ រាជធានីភ្នំពេញ ៥នាក់ ឧត្តរមានជ័យ ៩នាក់ សៀមរាប ១៨នាក់ និងកំពង់ធំ ៤នាក់។
បើតាមក្រសួងសុខាភិបាល គិតចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងបានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មីនេះសរុបចំនួន២៦០នាក់ ក្នុងនោះស្រ្តីមានចំនួន ១២៥នាក់។
សេចក្តីជូនព័ត៌មានដដែល បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស បន្តប្រុងប្រយ័ត្នខ្ពស់និងការពារខ្លួន គោរពតាមការណែនាំរបស់ក្រសួង កុំទៅជួបជុំនៅកន្លែងមានមនុស្សអ៊ូអរច្រើន កន្លែងបិទជិត កុំទទួលទានបាយរួមគ្នា ឬបង្កឱ្យមានការជួបជុំក្នុងពិធីភ្ជាប់ពាក្យឬពិធីបុណ្យទានអ្វីមួយ ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងបន្តគ្នា ខណៈការចម្លងបច្ចុប្បន្នមានសន្ទុះកើនឡើងលើយុវវ័យដែលជាក្រុមដើរចល័តចេញក្រៅផ្ទះនិងជួបជុំមិត្តភក្តិ៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ