កូវីដ-១៩
ថ្ងៃដែលកម្ពុជារកឃើញ ករណីឆ្លង អូមីក្រុង ក្នុងសហគមន៍ ច្រើនជាងគេ
អ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ឆ្លងក្នុងសហគមន៍ ចំនួន ៣០ ករណី ត្រូវបានរកឃើញត្រឹមតែមួយថ្ងៃ ដែលនេះជាចំនួនឆ្លងជំងឺអូមីក្រុង ផ្ទៃក្នុងប្រទេសកម្ពុជាច្រើនបំផុតមិនធ្លាប់មានជាង ១ ខែមកនេះ។

ក្រសួងសុខាភិបាល នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ នេះ បានចេញ សេចក្ដីជូនព័ត៌មាន ស្ដីពី “ការសរុបស្ថានភាពជំងឺកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២” ដោយបានបង្ហាញថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤២ ករណី លទ្ធផលបញ្ជាក់ដោយ PCR ជាប្រភេទអូមីក្រុងទាំងអស់។ ក្នុងនោះ មាន ៣០ ករណី ឆ្លងក្នុងសហគមន៍ និង ១២ ករណី នាំចូលពីក្រៅប្រទេស ខណៈព្យាបាលជាសះស្បើយចំនួន ១៨ ករណី និង មិនមានករណីស្លាប់ ១៧ ថ្ងៃជាប់គ្នា។
គួរបញ្ជាក់ថា ករណីមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង ត្រូវបានរកឃើញនៅកម្ពុជាជាលើកដំបូងនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ ទៅលើស្ត្រីមានផ្ទៃពោះជាជនជាតិខ្មែរម្នាក់ អាយុ ២៣ឆ្នាំ នៅខេត្តស្វាយរៀង ដែលបានធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្គាណា។ រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង ចំនួនជាង ៥០០ ករណី ដោយ ឆ្លងក្នុងសហគមន៍ សរុប ១៥២ ករណី។
គិតត្រឹមថ្ងៃនេះ កម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០ ៩៥៦ នាក់ អ្នកជាសះស្បើយចំនួន ១១៧ ១៨០ នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


