Connect with us

ជីវិតកម្សាន្ដ

ក្រុមបវរកញ្ញាភេទទី៣ ស្លៀកឈុតសំពត់បត់ បង្ហាញអត្តសញ្ញាណខ្មែរ និងផ្សព្វផ្សាយទេសចរណ៍នៅ “Walk Street”

បានផុស

នៅ

ទស្សនិកជននិងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ពិសេសអ្នកនិយមគាំទ្រវិស័យបវរកញ្ញាបានបង្ហាញការចាប់អារម្មណ៍ដោយថ្មីៗនេះ បវរកញ្ញាភេទទី៣ជាច្រើនរូប ដែលជាបេក្ខភាពប្រកួតកម្មវិធី Miss Infinity’s Cambodia 2025បានគ្រងឈុតបុរាណបង្ហាញវប្បធម៌ប្រពៃណីរួមគ្នាផ្សព្វផ្សាយទេសចរណ៍នៅផ្លូវ “Walk Street”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការកត់សម្គាល់ក្រៅតែពីការគ្រងឈុតបុរាណបង្ហាញវប្បធម៌ប្រពៃណីផ្សព្វផ្សាយទេសចរណ៍គឺបេក្ខភាពបវរកញ្ញាភេទទី៣ ទាំងអស់ក៏បានបង្ហាញពីតំបន់ទេសចរណ៍ផ្លូវថ្មើរជើងចតុមុខ Walk Street អមជាមួយការថតរូបយ៉ាងស្រស់ស្អាតជាមួយស៊ីក្លូខ្មែរទៀតផង។

នៅលើផេកផ្លូវការ Miss Infinity’s Cambodia 2026 បានរៀបរាប់ថា “បវរកញ្ញារបស់យើង Miss Infinity’s Cambodia 2026 បានធ្វើដំណើរថ្មើជើងដើម្បីទស្សនកិច្ចតំបន់ទេសចរណ៍ដែលកំពុងមានភាពល្បីល្បាញទទួលស្គាល់ពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលហៅថា Walk Street (ចតុមុខ) ។ កម្មវិធីប្រកួតនេះរៀបចំឡើងក្នុងគោលបំណងចូលរួមលុបបំបាត់ការរេីសអេីងភេទនៅក្នុងសង្គម។

សកម្មភាពនេះក៏ទទួលបានការគាំទ្រលើកទឹកចិត្តពីមហាជន និងប្រជាពលរដ្ឋខ្មែរជាច្រើនផងដែរ ខណ: Miss Infinity’s Cambodia 2025 កំពុងតែដំណើរជាមួយបេក្ខភាពច្រើនរូបមកពីបណ្តាខេត្តនានា ដើម្បីបង្ហាញសមត្ថភាពក្លាយជាម្ចាស់មកុដ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម