ជីវិតកម្សាន្ដ
កវីនិពន្ធល្បីឈ្មោះទសវត្សរ៍៩០ លោក ខៀវ កាថា ទទួលមរណភាពហើយ ខណៈសពតម្កល់ធ្វើបុណ្យនៅស្រុកកំណើត
មហាជនមានការសោកស្តាយជាពន់ពេក បន្ទាប់ពីដឹងដំណឹងដ៏គួរឱ្យសោកសង្រេង នៃការទទួលមរណភាពរបស់លោក ខៀវ កាថា ដែលជាអ្នកនិពន្ធល្បីឈ្មោះ នាអំឡុងទសវត្សរ៍៩០ ដោយរោគាពោធ។
បើតាមការជូនដឹងបានបញ្ជាក់កវីនិពន្ធបទ “អនិច្ចាអ្នកស្រែ” លោក ខៀវ កាថា បានទទួលមណរភាពនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយរោគាពាធក្នុងជន្មាយុ ៧៤ឆ្នាំ ខណ:បច្ចុប្បន្នសពរបស់លោក ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅឯស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោក ខៀវ វន្នី ដែលត្រូវជាកូនប្រុសបង្កើតរបស់លោក ខៀវ កាថា បានបញ្ជាក់ថា ឪពុករបស់លោកបានធ្លាក់ខ្លួនឈឺធ្ងន់ហើយត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរកាល់ម៉ែត្រ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ អស់រយៈពេលជាង១០ថ្ងៃ ប៉ុន្តែស្ថានភាពជំងឺនៅតែមិនទាន់ធូរស្បើយ ទើសម្រេចបញ្ជូនទៅព្យាបាលនៅឯប្រទេសវៀតណាម។
លោកបន្តទៀតថា ដោយសាស្ថានភាពជំងឺដល់ដំណាក់ចុងក្រោយ ក៏បញ្ជូនមកស្រុកវិញ លុះមកដល់ខេត្តកំពង់ឆ្នាំងឪពុករបស់លោកក៏បានទទួលមរណភាពតែម្តង។ សូមជម្រាបថា លោក ខៀវ កាថា គឺជាកវីនិពន្ធមានឈ្មោះល្បីល្បា ញនាទសវត្សរ៍៩០ ។ បទចម្រៀងល្បីៗដែលជាស្នាដៃនិពន្ធរបស់លោក រួមមានដូចជាបទចម្រៀង “លក់ស្រែចូលបា”, “ម្ចាស់អូរស្រីខ្មៅ” និងបទ “អនិច្ចាអ្នកស្រែ” ជាដើម៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


