Connect with us

ជីវិតកម្សាន្ដ

នី មុនីនាថ ចេញវីដេអូខ្លី២ ទាំងកណ្តាលរាត្រី នូវសារដឹងគុណទៅកាន់វីរកងទ័ព និងចម្រៀងពីកុមារតូចៗ

បានផុស

នៅ

តារាទឹកភ្នែក នី មុនីនាថ ចេញវីដេអូចម្រៀងសម្រាប់កងទ័ពទាំងកណ្តាលអាធ្រាត្រថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការច្រៀងដោយកុមារតូចៗ និងសារដឹងគុណពីសាធារណជនទៅកាន់វីរកងទ័ពកម្ពុជា ដែលកំពុងតស៊ូលើសមរភូមិដ៏ក្តៅគគុក ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីជូនជាតិមាតុភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូខ្លី ២ ដែលមួយជាចម្រៀងរៀបរាប់ពីជីវិតតស៊ូរបស់កងទ័ព ចំណងជើង “គន់មើលទៅមេឃ” ច្រៀងដោយកុមារតូចៗយ៉ាងស្រុះគ្នាជាទីបំផុត ក្នុងន័យជាការចងចាំ និងលើកទឹកចិត្តវីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងតតាំងនឹងសត្រូវប្រវត្តិសាស្ត្រឈ្លានពាន “សៀម” ព្រមនិងវីដេអូដឹងគុណនូវការលះបង់របស់កងទ័ពដ៏ក្លាហានអង់អាចគ្រប់រូបផងដែរ។

វីដេអូខ្លីទាំងពីរខាងលើ ធ្វើឡើងអំឡុងពេលតារាសម្តែងស្រីរូបនេះ នាំយកជំនួយពីសប្បុរសជនទៅកាន់ខេត្តសៀមរាប ដើម្បីរួមចំណែកនឹងរាជរដ្ឋាភិបាល ទ្រទ្រង់កងទ័ព និងពលរដ្ឋភៀសសឹក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម