ជីវិតកម្សាន្ដ
វប្បធម៌ដ៏រុងរឿងនៃដូនតាខ្មែរ នឹងលាតត្រដាងក្នុងកម្មវិធីថ្មី “ដែនដីបុព្វបុរស”
អាណាចក្រខ្មែរ ជាដែនដីដ៏រុងរឿង និងចំណាស់បំផុតមួយលើដែនដី ពោរពេញទៅដោយអរិយធម៌ វប្បធម៌ ទទួលស្គាល់គ្រប់ទិសទីជុំវិញពិភពលោក បន្សល់ទុកជាកេរដំណែល ជាអត្តសញ្ញាណនៃជាតិសាសន៍រុងរឿង សម្រាប់កូនខ្មែរជំនាន់ក្រោយ។

ដើម្បីលើកស្ទួយវប្បធម៌ជាតិឲ្យកាន់តែខ្ពង់ខ្ពស់ ក៏ដូចជាបំផុសផ្នត់គំនិតកូនខ្មែរជំនាន់ក្រោយ ងាកមកស្រលាញ់ និងថែរក្សាវប្បធម៌ជាតិកាន់តែផុសផល “កម្ពុជាថ្មី” ជាស្ថាប័នផ្សព្វផ្សាយបែបឌីជីថលធំមួយនៅកម្ពុជា បានបង្កើតកម្មវិធីថ្មី ហៅថា “ដែនដីបុព្វរបុស” ដែលនឹងលាតត្រដាងពីវប្បធម៌ អរិយធម៌បានបន្សល់ទុកដោយបុព្វបុរសខ្មែរទៅកាន់ពលរដ្ឋកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលយល់កាន់តែច្បាស់ពីតម្លៃនៃវប្បធម៌ជាតិខ្មែរ។

លើសពីនេះ “ដែនដីបុព្វបុរស” របស់ “កម្ពុជាថ្មី” នឹងផ្តល់ឱកាសដល់យុវជន យុវតីជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងស្រលាញ់វប្បធម៌ ចង់ថែរក្សាវប្បធម៌ អាចចូលរួមបង្ហាញស្នាដៃរបស់ខ្លួន ឬសមិទ្ធផលធ្លាប់សម្រេចបានកន្លងមក ពាក់ព័ន្ធទៅនឹងវប្បធម៌បុរាណ និងសម័យទំនើប ក្នុងកម្មវិធីថ្មីនេះ ដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈការពារវប្បធម៌ ដែលជាអត្តសញ្ញាណជាតិ ឲ្យដូចនឹងពាក្យស្លោក “វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន”។


“ដែនដីបុព្វបុរស” នឹងផ្សាយជាផ្លូវការលើគេហទំព័រ Facebook Page ក៏ដូចជា YouTube Channel ផ្លូវការរបស់ “កម្ពុជាថ្មី” នាពេលឆាប់ៗខាងមុខនេះ។ សូមចូលរួមគាំទ្រលើកកម្ពស់វប្បធម៌ជាតិយើងទាំងអស់គ្នា ដើម្បីបង្ហាញពិភពលោកឲ្យយល់កាន់តែច្បាស់ពីវប្បធម៌ដ៏ចំណាស់របស់ខ្មែរ ដែលជាបេតិកភណ្ឌអរូបិយនៃមនុស្សជាតិ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


