ជីវិតកម្សាន្ដ
អ្នកនាង ខាត់ សុឃីម ផ្តួចផ្តើមគំនិតបង្កើតព្រឹត្តិការណ៍តន្ត្រីបុរាណ «Solo កន្ទ្រឹម» ខណៈកំពុងប្រកាសរកអ្នកឧបត្ថម្ភ
ស្របពេលដែលព្រឹត្តិការណ៍ប្រគំតន្ត្រីចម្រៀងសម័យ របស់តារាចម្រៀងកម្ពុជាជាច្រើន កំពុងរៀបចំធ្វើជាបន្តបន្ទាប់ តារាពហុជំនាញ ខាត់ សុឃីម ក៏ចេញគំនិតផ្តួចផ្តើមមួយ ចង់ឱ្យមានព្រឹត្តិការណ៍តន្ត្រីបុរាណ «Solo កន្ទ្រឹម» និងប្រកាសទទួលការឧបត្ថម្ភផងដែរ។
ជាមួយនឹងគំនិតផ្តួចផ្តើមមិនធ្លាប់មាននេះ អ្នកសិល្បៈ ក៏ដូចជាសាធារណជនជាច្រើន មានការចាប់អារម្មណ៍ និងលើកឡើងថា ពិតជាប្លែក ព្រោះកន្លងមកមិនធ្លាប់មានព្រឹត្តិការណ៍បែបនេះឡើយ ខណៈសាធារណជនខ្លះ បានសុំចូលរួមជាថវិកាតិចតួចជាមួយតារាពហុជំនាញនៃគ្រួសារវង់ភ្លេងបុរាណដ៏ល្បីត្រកូលខាត់នេះផងដែរ។
ក្នុងនោះតួត្លុក មុំវណ្ណ ដាវីន និង រិទ្ធ ដារ៉ូ ក៏បានចូលរួមគាំទ្រ តាមរយៈសាច់រឿងខ្លីផ្សព្វផ្សាយដំណឹងនេះជាសាធារណៈ ដើម្បីជួយស្វែងរកការឧបត្ថម្ភដល់គំនិតផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍តន្ត្រីបុរាណ «Solo កន្ទ្រឹម» របស់អ្នកនាង ខាត់ សុឃីម ផងដែរ។

គួរជម្រាបថា កូនស្រីច្បងនៃគ្រួសារតន្រ្តីបុរាណនេះ មានចំណេះជំនាញផ្នែកឧបករណ៍ភ្លេងបុរាណ និងចាប់ផ្តើមចេញច្រៀងភ្លេងបុរាណជាមួយលោកឪពុកដែលជាគ្រូភេ្លង តាំងពីកុមារភាពមកម្ល៉េះ។ ក្រៅពីអាជីពខាងតន្ត្រីបុរាណ អ្នកនាងក៏ធ្លាប់ប្រឡូកអាជីពជាតារាកំប្លែង ក៏ដូចជាធ្លាប់បានសម្តែងភាពយន្តផងដែរ។ លើសពីនេះ អ្នកនាង ខាត់ សុឃីម ក៏មានមុខជំនួញមួយខាងផលិតផលសម្រស់ថែមទៀតផង។
ក្រោយជោគជ័យក្នុងវិស័យសិល្បៈយូរឆ្នាំមកនេះ បើក្រឡេកទៅមើលពីជីវិតគូររបស់តារាស្រីពហុជំនាញ ខាត់ សុឃីម រហូតមកដល់ពេលបច្ចុប្បន្ន ហាក់កំពុងមានសុភមង្គលខ្លាំង ខណៈអ្នកនាង និងស្វាមីតែងតែបង្ហាញពីក្ដីស្រឡាញ់ និងភាពផ្អែមល្ហែមនៅក្នុងគ្រួសារ៕




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


