Connect with us

ជីវិតកម្សាន្ដ

អ្វីទៅជាហេតុ​ផលដែលម្ចាស់ពាន Rapper Fighter ប្រកាសលា​ឈប់ពីវិស័យ​ចម្រៀង?

បានផុស

នៅ

ម្ចាស់ពាន Rapper Fighter លោក OG Golden ថ្មីៗនេះបានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីស្ងាត់ៗស្រាប់តារារ៉េបវ័យក្មេងរូបនេះ បានប្រកាសដោយបើកចំហរថាលោកបានលាឈប់ពីវិស័យ​ចម្រៀង​ហើយព្រោះតែហេតុ​ផលគឺការមិនឱ្យតម្លៃពីសំណាក់បុគ្គលមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិត បន្ទាប់ឆ្លងកាត់ការប្រកត់ដ៏ស្វិតស្វាញអស់ជាច្រើនវគ្គមកនោះ ទីបំផុតកម្មវិធីប្រឡងចម្រៀងរ៉េប Rapper Fighterរដូវកាលទី១បានរកឃើញអ្នកទ ទួលជ័យជំនះគឺOG Goldenក្លាយជាម្ចាស់ពាន Rapper Fighter ដែលជាកូនក្រុម Coach RuthKo ខណ:លោកគ្រូពុំមានវត្តមាននៅក្បែខ្លួនឡើយ។

ទោះបីយ៉ាងណាក្រោយក្លាយជាម្ចាស់ពានកម្មវិធីខាងលើបានមួយរយ: ស្រាប់តែថ្មីៗនេះម្ចាស់ពាន Rapper Fighter រដូវកាលទី១ OG Golden ធ្វេីឱ្យអ្នកគាំទ្រ​ភ្ញាក់​ផ្អើល​ស្ស្ទេីរតែមិនគួរឱ្យជឿក្រោយលោក​ប្រកាសលាវិស័យ​ចម្រៀង​ក្រោមហេតុ​ផលថា បន្ទាប់ពីដើរលើវិស័យនេះ គឺពិតជាមានការរើសអើងគ្នាណាស់

ម្ចាស់ពាន Rapper Fighter រដូវកាលទី១ លោក OG Golden បានបង្ហោះសារខ្លីថា” ខ្ញុំលាពីចម្រៀងហើយ អ្នកទាំងអស់គ្នាសំណាងល្អ”។ទន្ទឹមគ្នានេះក៏មានការសួរនាំពីអ្នកគាំទ្រមួយចំនួនជុំវិញការសម្រេចចិត្តលាឈប់ខណ: OG Golden បានត្រឹមឆ្លើយដោយខ្លីថា “វិស័យនេះរើសអើងគ្នាសាហាវណាស់”៕ ដោយ:ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម