Connect with us

ជីវិតកម្សាន្ដ

ផ្ទះការ​សរសើរ !​តារាចម្រៀង ជ័យ សុ​វ៉ាត ទម្លាក់​ការងារ​សិល្បៈ ស្ម័គ្រចិត្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ កូ​វីដ​-១៩

បានផុស

នៅ

​ភ្នំពេញ ៖ មហាជន​និង​អ្នកគាំទ្រ​ផ្ទុះ​ការ​សរសើរ​គ្រប់ គ្នា​ក្រោយពេល​ឃើញ​សកម្មភាព​របស់​តារាចម្រៀង​លោក ជ័យ សុ​វ៉ាត បាន​ប្តូរ​ពី​ការតុបតែង​ខ្លួន​ជា​អ្នក​ចម្រៀង​មក​ស្លៀកពាក់​ឯ​សណ្ឋាន​ជា​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​សង្កេតឃើញ​បន្ទាប់ពី​ចូលរួម​ជាមួយ​គ្រូ ពេទ្យ​ស្ម័គ្រចិត្ត​នោះ​តារាចម្រៀង​លោក ជ័យ សុ​វ៉ាត គឺ​មិន​ត្រឹមតែ​លះបង់​ពេលវេលា​ច្រើន​ពី​អាជីព​សិល្បៈ​ទេ​ លោក​ថែមទាំង​បង្ហាញ​នូវ​ស្នាមញញឹម​ដោយ​ការ​ជឿជាក់​នឹង​ឆ្លៀតពេល​បង្ក​ការ​ច្រៀង​កម្សាន្ត​សប្បាយ​ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​កូ​វីដ​ទៀតផង​។

​នៅ​រសៀល​ថ្ងៃទី​២៥​ខែមិថុនា​នេះ​លោក​ជ័យ សុ​វ៉ាត ដែល​បាន​នឹង​កំពុង​បំពេ​ល​បេសកកម្ម​ជា​គ្រូពេទ្យ​ជួរមុខ​បាន​ធ្វើ​រឿង​ដ៏​គួរ​ឲ្យ​សរសើរ​មួយ​តាម រយៈ​ការ​ច្រៀង​រាំ​កម្សាន្ត​និង​កាយវិការ​កំប្លែង​ក្នុង​គោ ល​បំណង​ចង់​ឲ្យ​អ្នកជំងឺ​ទទួល​បាន​ភាព​សប្បាយ រីករាយ​និង​បំបាត់​ការភ័យខ្លាច​។

ទន្ទឹមគ្នា​នោះ​លោក ជ័យ សុ​វ៉ាត​ក៏បាន​រៀបរាប់​ថា «​ជាដំបូង​ខ្ញុំ បាទ​សូម​លើក​ម្រាមដៃ​ដប់​សុំទោស​ដល់​បង​ប្អូន​ប្រសិនបើ​មានការ​ខុសឆ្គង​ណាមួយ​ក្នុង​វីដេអូ​នេះ​សកម្មភាព​ក្នុង​ន័យ​ចង់​ឲ្យ​ពួកគាត់​សប្បាយ​ចិត្ត​បន្ថយ​ភាព​ភ័យខ្លាច​និង​ចាត់​ទុកដូចជា​ការហាត់​ប្រាណ​។

លោក​បន្ថែម​ថា ​ជាមួយគ្នា​នោះ​ក្នុងនាម​ជា​គ្រូពេទ្យ​ជួរមុខ​ក្រុម​៣​មណ្ឌល​ទួល​ពង្រ​លោក​ជ័យ សុ​វ៉ាត ក៏បាន​សូម​ថ្លែងអំណរគុណ​យ៉ាង​ក្រៃលែង​ដល់​ថ្នាក់​ដឹកនាំ​ទាំងពីរ​រូប​ គឺ​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត​និង​លោកជំទាវ ពេជ្រ ចន្ទ​មុន្នី ដែល​បាន​យកចិត្ត​ទុក ដាក់​ដល់​ក្រុម​គ្រូពេទ្យ​និង​អ្នកជំងឺ​គ្រប់​ជ្រុងជ្រោយ​ទាំងអស់៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម