ជីវិតកម្សាន្ដ
ទុក្ខផ្ទួនៗ ! ត្រឹម ១ សប្តាហ៍ លី ច័ន្ទសីហា បាត់បង់មនុស្សជាទីស្រលាញ់ដល់ទៅ ២ នាក់
ជារឿងស្ទើរនឹកស្មានមិនដល់ ខណៈដែលត្រឹមរយ:ពេលប្រមាណ ១ សប្តាហ៍តែប៉ុណ្ណោះ តារាសម្ដែងស្រី អ្នកនាង លី ច័ន្ទសីហា ត្រូវបានបាត់បង់មនុស្សជាទីស្រលាញ់ ចេញពីគ្រួសាររហូតដល់ទៅ ២នាក់។

បើតាមប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១២ អ៊ុំប្រុសបង្កើតរបស់តារាសម្តែង លី ច័ ន្ទសីហា បានទទួលមរណភាពដោយសារជំងឺកូវីដ- ១៩។ លុះមកដល់យប់ថ្ងៃទី ១០ ខែ កក្កដា នេះ អ៊ុំស្រីបង្កើតនាងម្នាក់ទៀតក៏ស្លាប់ដែរ ពោលគឺ មិនដល់១សប្តាហ៍ផង នាងត្រូវបាត់បង់មនុស្ស២ នាក់ពីគ្រួសារត្រកូន (លី)។
អ្នកនាង លី ច័ន្ទសីហា បានរៀបរាប់ថា ចាប់ពីថ្ងៃនេះទៅ គ្រប់យ៉ាងជាអតីតកាល អ៊ុំស្រី ទៅចោលក្មួយម្នាក់ទៀតហើយ អ៊ុំហត់ហើយ សូមអ៊ុំទៅអោយបានសុខចុះ ក្នុង១អាទិត្យខ្ញុំត្រូវបាត់បង់មនុស្សក្នុងត្រកូល(លី)ពីរនាក់ហើយ។


ចំណែកលោក លី សុជន ដែលជាឪពុកអ្នកនាង លី ច័ន្ទសីហា ក៏បានរៀបរាប់ដែរថា បងប្រុសទើបស្លាប់មិនទាន់បាន៧ថ្ងៃផង ហើយមិនបានទាំងជួបមុខផង ឥឡូវបងស្រីស្លាប់មួយទៀតហើយ តើអ្នកណាទទួលយកបានខ្លះ? ឈឺចាប់ណាស់ ឈឺហួសថ្លែង។



លោកបន្តថា ខ្ញុំថាមិនចង់ផុសទេ តែព្រហ្មលិខិតលេងសើចខ្ញុំហួសហេតុពេកហើយ ទទួលយកមិនបានទេ។ ទទួលមិនបានក៏ត្រូវតែទទួលដែ រចង់ឆ្គួតហើយខ្ញុំ។ ដំណឹងនេះបានធ្វើឲ្យមហាជនជាច្រើនសម្តែងការចូលរួមរំលែកទុក្ខដ៏ក្រមក្រំនិងសោកសៅនេះគ្រប់គ្នា៕
អត្ថបទ៖ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


