ជីវិតកម្សាន្ដ
ភរិយាស្ដេចប្រដាល់ អេ ភូថង បញ្ជាក់ពីស្ថានភាពជំងឺស្វាមី
ភ្នំពេញ ៖ ជាថ្មីម្តងទៀតអ្នកស្រី ស សុម៉ាលី ដែលជាភរិយាអតីតកីឡាករប្រដាល់លោក អេ ភូថង បានចេញមុខបញ្ជាក់ពីអាការៈជំងឺស្វាមី បន្ទាប់ពីទទួលបានការព្យាបាលច្រើនថ្ងៃមកនេះ។

អ្នកស្រី ស សុម៉ាលី បានថ្លែងប្រាប់ដូច្នេះថា អគុណលោកគ្រូអ្នកគ្រូពេទ្យទាំងអស់ដែលបានមើលថែប្ដីរបស់ខ្ញុំយ៉ាងយកចិត្តទុកដាក់ ឥឡូវគាត់ធូរស្រាលជាងមុនខ្លាំង។ សូមជូនពរឲ្យលោកគ្រូអ្នកគ្រូពេទ្យសុខភាពល្អ សំណាងល្អ នឹងជៀសផុតកូវីដទាំងអស់គ្នា។

ភរិយាលោក អេ ភូថង បានបន្ថែមថា ឥឡូវនេះប្ដីរបស់ខ្ញុំបានធូរស្បើយច្រើនហើយ និងជិតដល់ថ្ងៃត្រឡប់ទៅផ្ទះវិញហើយ។ ខ្ញុំសូមគោរពថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់។

សូមជម្រាបថា អតីតស្តេចប្រដាល់គុនខ្មែរកែងឆេះជង្គង់ហោះលោក អេ ភូថង ពេលនេះកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ពហុកីឡដ្ឋានជាតិអូឡាំពិកក្រោយពីលោកបានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ-១៩៕
ដោយ ៖ ចាន់រ៉ា

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
កីឡា៥៤ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ៣៩ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


