Jennifer Lopez ស្រាតមួយទំហឹងស្វាគមន៍បទចម្រៀងថ្មី
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

Jennifer Lopez ស្រាតមួយទំហឹងស្វាគមន៍បទចម្រៀងថ្មី

Published

on

Jennifer Lopez នឹងចេញបទចម្រៀងថ្មីរបស់នាងដែលមានចំណងជើងថា “In The Morning” នៅថ្ងៃសុក្រនេះហើយនាងបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រនៅលើបណ្តាញសង្គមជាមួយនឹងការបង្ហាញរូបស្រាតមួយទំហឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងស្រី Jennifer Lopez បានឈានចូលវ័យ៥១ឆ្នាំកាលពីប៉ុន្មានខែមុនប៉ុន្តែនាងនៅតែបង្ហាញភាពសិចស៊ី ក្មេងល្មមៗសុំខ្មាស់។

តារាចម្រៀងប៉ុបរូបនេះបានបង្ហាញរូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលធ្វើជាគម្របអាល់ប៊ុមថ្មីរបស់ខ្លួនហើយធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងយ៉ាងខ្លាំងកាលពីថ្ងៃពុធ។

ក្នុងបណ្តាញសង្គម Instagram, Jennifer Lopez ឬ JLo បានបង្ហាញទៅអ្នក Follow ចំនួន១៣៣លាននាក់ជាមួយនឹងគម្របផ្លូវការដែលនាងបានស្រាតននលគោក។

តារាចម្រៀងកូនពីររូបនេះមិនបានលាក់បាំងនូវអ្វីដែលនាងធ្វើរាល់ថ្ងៃនោះទេហើយនាងពិតជាចង់បង្ហាញពីលទ្ធផលនៃការហាត់ប្រាណរបស់នាង។

រូបថតនេះបានបង្ហាញនាងបោះជើងម្ខាងទៅមុខ យកដៃមួយច្រត់ចង្កានិងដៃមួយទៀតសំយុងចុះក្រោមដើម្បីបិតបាំងកន្លែងពិសេសរបស់នាង។

នាងក៏បង្ហាញសាច់ដុំពោះកង់ៗនិងចិញ្ចៀនពេជ្រភ្ជាប់ពាក្យពីគូដណ្តឹងឈ្មោះ Alex Rodriguez ផងដែរ។

កាលពីប៉ុន្មានសប្តាហ៍មុន​ JLo បានថ្លែងទៅកាន់អ្នកគាំទ្ររបស់នាងពីកន្លែងហាត់ប្រាណដោយនាងបានជំរុញឲ្យពួកគេទៅបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services