ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល យកការបង្អត់អាហារធ្វើអាវុធ, អាចជា “ឧក្រិដ្ឋកម្មសង្គ្រាម”
អង្គការសហប្រជាជាតិ (UN) និយាយកាលពីថ្ងៃអង្គារទី១៩ខែមីនាថា ការរឹតត្បិតឥតបន្ធូរដៃរបស់អ៊ីស្រាអែល មិនឲ្យជំនួយចូលទៅកាន់តំបន់ហ្គាហ្សាដែលកំពុងរងការបំផ្លិចបំផ្លាញដោយសង្រ្គាម គួបផ្សំនឹងការវាយលុកយោធារបស់ខ្លួន គឺអាចស្មើនឹងការប្រើប្រាស់ការបង្អត់អាហារធ្វើជា “អាវុធនៃសង្គ្រាម” ដោយបង្កទៅជា “ឧក្រិដ្ឋកម្មសង្គ្រាម” ទៀតផង។
ប្រធានផ្នែកសិទ្ធិមនុស្សរបស់ UN លោក Volker Turk បានថ្កោលទោសចំពោះអ្នកទទួលខុសត្រូវបង្កភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្សនៅតំបន់ហ្គាហ្សា ដោយនិយាយថា “ស្ថានភាពទាំងនេះ គឺជាលទ្ធផលនៃការរឹតបន្តឹងមិនលែងដៃរបស់អ៊ីស្រាអែល លើការដឹកចូលនិងចែកចាយជំនួយមនុស្សធម៌ និងទំនិញពាណិជ្ជកម្ម។ វាត្រូវបានផ្សារភ្ជាប់ទៅនឹង ការជម្លៀសរបស់ប្រជាជនភាគច្រើន ក៏ដូចជាការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗផងដែរ។
លោកគូសបញ្ជាក់ថា “វិសាលភាពនៃការរឹតបន្តឹងជាបន្តរបស់អ៊ីស្រាអែល ដែលមិនអនុញ្ញាតឲ្យជំនួយចូលទៅដល់តំបន់ហ្គាហ្សា រួមជាមួយវិធីដែលខ្លួនធ្វើប្រតិបត្តិការ គឺអាចស្មើនឹងការប្រើប្រាស់ភាពអត់ឃ្លានយកធ្វើជាវិធីសាស្រ្តនៃសង្រ្គាម ឈានដល់ក្លាយជាឧក្រិដ្ឋកម្មសង្គ្រាមទៀតផង។
សេចក្តីអត្ថាធិប្បាយនេះកើតឡើង បន្ទាប់ពីការវាយតម្លៃអំពីសន្តិសុខស្បៀង ដែលគាំទ្រដោយ UN បានកំណត់ថា ទឹកដីប៉ាឡេស្ទីនដែលហែកហួរដោយសង្រ្គាម កំពុងប្រឈមនឹងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ។
ការវាយតម្លៃព្រមានថា សង្រ្គាមដ៏សាហាវចាប់តាំងពីការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ របស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល បានបណ្តាលឲ្យពលរដ្ឋហ្គាហ្សាប្រហែលពាក់កណ្តាល ពោលគឺប្រមាណ១.១លាននាក់ ត្រូវជួបប្រទះនឹងភាពអត់ឃ្លានដ៏មហន្តរាយជាទីបំផុត ហើយប្រសិនបើគ្មានជំនួយបន្ថែមទេ គ្រោះទុរ្ភិក្សនឹងបង្កទុក្ខវេទនាដល់មនុស្ស៣០០ ០០០នាក់នៅហ្គាហ្សា ត្រឹមខែឧសភាខាងមុខនេះ។
យោងតាមតួលេខផ្លូវការរបស់ AFP, មនុស្សប្រហែល១ ១៦០នាក់ ភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ក្នុងប្រទេសអ៊ីស្រាអែល នៅពេលក្រុមហាម៉ាស បើកការវាយប្រហារយ៉ាងសាហាវមិនធ្លាប់មាន កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។ មិនត្រឹមប៉ុណ្ណឹង ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះ ក៏បានចាប់ចំណាប់ខ្មាំងប្រហែល ២៥០ នាក់ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបានសងសឹកវិញ ដោយសម្លាប់មនុស្សជាង ៣១ ៨០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ព្រមានអ៊ីស្រាអែល ជាសាធារណៈ កុំលុកលុយទីក្រុង Rafah ឲ្យសោះ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១៧ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ