ជីវិតកម្សាន្ដ
ត្រឹមពេល ៤០ នាទី Jennifer Lopez រកបាន ១.៧៥ លានដុល្លារឯណោះ
តារាសម្តែងនិងចម្រៀង Jennifer Lopez ទទួលបានប្រាក់យ៉ាងច្រើនពីការសម្តែងឯកជនក្នុងពិធីជប់លៀងមួយ ដោយតារាចម្រៀងស្រីរូបនេះ រកចំណូលបានជិត ២ លានដុល្លារក្នុងសម្តែងរយៈពេល ៤០ នាទីមួយយប់តែប៉ុណ្ណោះ។

យោងទៅតាមប្រភពព័ត៌មានកម្សាន្ត TheThings បានគេរាយការណ៍ថា Jennifer Lopez អាចរកបាន ១,៧៥ លានដុល្លារដោយគ្រាន់តែសម្ដែងប្រហែល ៤០ នាទីសម្រាប់កម្មវិធីខួបកំណើតឯកជនមួយក្នុងទីក្រុងម៉ាកាវ ដោយតារាចម្រៀងរូបនេះ ច្រៀងតែពីរបីបទ មិនដល់ពេលមួយម៉ោង ហើយត្រូវបានគេរាយការណ៍ថា នាងបានសម្តែងសម្រាប់គ្រួសាររបស់មហាសេដ្ឋីកាស៊ីណូមួយចំនួននៅឯសណ្ឋាគារ Grand Hyatt Macau ។

ជាមួយគ្នានេះ ប៉ុន្មានឆ្នាំកន្លងមកនេះ តារាចម្រៀងនិងសម្តែងរូបនេះ បានទទួលយកការកក់ទុកសម្តែងជាឯកជន ដែលតម្រូវឱ្យមានការសម្ដែងតិចជាងមួយម៉ោង ជាថ្នូរនឹងប្រាក់ឈ្នួលដ៏ច្រើន។ យ៉ាងណាមិញ នេះមិនមែនជាលើទីមួយដែល Jennifer Lopez សម្តែងជាឯកជនទេដោយនាងធ្លាប់សម្តែង នៅក្នុងពិធីជប់លៀងរបស់មហាសេដ្ឋីរុស្ស៊ី Andrei Melnichenko ដែលនាងទទួលបានប្រាក់ ១.២ លានដុល្លារក្នុងការសម្តែងពិធីជប់លៀងផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ឆ្មារបស់ Taylor Swift ជាប់ឈ្មោះជាសត្វចិញ្ចឹមមានជាងគេលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


