Connect with us

ជីវិតកម្សាន្ដ

តារាស្រី៣ដួងមានភ័ព្វជួបស្នេហ៍បុរសសង្ហានិងសម្បូរទ្រព្យធន​

បានផុស

នៅ

ជា​រឿង​គួរ​ឲ្យ​សរសើរ​សម្រាប់​តារា​ស្រី​វ័យ​ក្មេង​របស់​ខ្មែរ​ចំនួន​៣​រូប​ ដែល​ពួកគេ​មិន​ត្រឹម​មានឈ្មោះ​ល្បី​និង​រូប​សម្ផស្ស​ស្រស់ស្អាត​គួរ​ឲ្យ​ស្រ​លាញ់​នោះទេ ​តែ​វាសនា​ពួកគេ​សុទ្ធតែ​មានភ័ព្វ​សំ​ណាង​ទទួលបាន​ស្នេហា​បុរស​ល្អៗ​ទៀតផង​។​

តារា​ស្រី​ទាំង​៣​ដួង​ដែលមាន​ភ័ព្វ​ជួប​ស្នេហ៍​បុរស​សង្ហា​សម្បូរ​ទ្រព្យធន​និង​មានមុខមាត់​ក្នុងសង្គម​នោះ​រួមមាន​,

១.​តារាចម្រៀង ពេជ្រ សូលី​កា បាន​ជួប​ស្នេហ៍​ជា​មួយ​បុរស​សង្ហា​ដែលជា​អាណិកជន​ខ្មែរ​រស់នៅ​ក្រៅ ប្រទេស​ដែលមាន​ឈ្មោះថា គីម ហាន ខណ​:​ប​ច្ចុប្បន្ន​ចំណងស្នេហា​ពួកគេ​កាន់​តែមាន​ភាពរឹងមាំ​និង​ផ្អែមល្ហែម​ខ្លាំង​ក្រោយ​ទទួលបាន​ចំណងដៃ​កូនស្រី​ម្នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២.​តារា​សម្តែង ប៊េ​ន​នី យ៉ាំង នាង​ក៏​ជា​តារា​ស្រី​ម្នាក់​ដែល​ចូលចិត្ត​ការតុបតែង​ខ្លួន​សិច​ស៊ី​និង​ស៊ី​វិ​ល័យ​ជាមួយ​សម្ភារ​:​និយម​ផងដែរ​។​ តារា​ស្រី​រូបនេះ​ប​ច្ចុ​ប្បន្ន​កំពុង​សាង​ស្នេហ៍​យ៉ាង​កក់ក្តៅ​ជាមួយ​បុរស​សង្ហា​ម្នាក់​ដែលជា​អ្នកជំនួញ​សម្បូរ​លុយ​កាន់​ពេញដៃ​ម្នាក់​ផងដែរ​។​

៣.​តារា​សម្តែង​ស្រី អៀ ម៉េង​លិ មិន​ខុសគ្នា​ពី​តារា​ស្រី ប៊េ​ន​នី យ៉ាង ប៉ុន្មាន​ទេ​ព្រោះ​ពួកគេ​សុទ្ធ​ចូល​ចិត្ត​លេង​ខ្លួន​បែបនារី​សម័យ​និង​ស៊ី​វិ​ល័យ​។​ ស្រី​ស្អាត អៀ​ ម៉េង​លិ បច្ចុប្បន្ន​នាង​ក៏​កំពុង​សាង​ស្នេហ៍​យ៉ាង​ផ្អែមល្ហែម​ជាមួយ​បុរស​វ័យ​ប្រហែល​គ្នា​ម្នាក់​ ដែលជា​និស្សិត​កំពុង​សិក្សា​នៅក្រៅ​ប្រទេស​ផង​ដែរ​។​

ទោះបីជា​យ៉ាងណា ​គេ​នៅ​មិនទាន់​ដឹង​ទេ​ថា​ តើ​ទៅ​ថ្ងៃ​ខាងមុខ​ពួកគេ​អាច​រឹត​ចង​ចំណងស្នេហា​នេះ​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ​និង​ផ្អែមល្ហែម​ខ្លាំង​ឡើង​ថែមទៀត ​ឬមួយ​បែបណា​នៅឡើយ​ទេ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម