កីឡា
នៅតែខ្លាំងមិនធម្មតា! ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជាឈ្នះមេដាយមាស ៥ ប្រាក់ ២ ក្នុងកម្មវិធី Jet Ski World Series
ក្រុមជម្រើសជាតិកីឡាម៉ូតូទឹកកម្ពុជា នៅតែបង្ហាញខ្លាំង និងអស្ចារ្យលើឆាកអន្តរជាតិពិសេសនោះគឺក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក (Jet Ski World Series) ជុំទី១ នៅប្រទេសប៊ុលហ្គោរី ដោយឈ្នះបានមេដាយមាស ៥ ប្រាក់ ២ សរុប ៧គ្រឿង។

រូបភាពរបស់ CGB Media
នេះបើតាមប្រភពពី CGB Media បានបញ្ជាក់ថា ការប្រកួតនៅជុំទី១ នៃព្រិត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក (Jet Ski World Series) នេះគឺចាប់ពីថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២៦ ដែលទើបបញ្ចប់កាលពីម្សិលមិញនេះនៅឯប្រទេសប៊ុលហ្គោរី។ តាមរយៈការប្រកួតនេះកម្ពុជាឈ្នះមេដាយបានសរុប ៧គ្រឿង មាស ៥ ប្រាក់ ២ ក្នុងនោះអ្នកឈ្នះរួមមាន៖
កីឡាករ ម៉ីន អូស្មាន់ ទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសារ Novice Ski Stock
កីឡាករ ទៀត សាលេះ ទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសារ NOVICE RUNABOUT 1100 Stocks
កីឡាករ កៃ វ៉ាន់ស៊ីដែន ទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសារ Amateur Ski 4 Stroke Lites
កីឡាករ សាលី អ៊ូមើត ទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសារ Sport GP
កីឡាករ កៃ វ៉ាន់ស៊ីដែន ទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសារ Amatuer Ski Modified
កីឡាករ ម៉ីន មូស្តាន ទទួលបានមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសារ Exspert Ski GP
កីឡាករ ម៉ីន អូស្មាន់ ទទួលបានមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសារ Amatuer Ski Modified

រូបភាពរបស់ CGB Media
បញ្ជាក់ដែរថា ការប្រកួតប្រណាំងម៉ូតូទឹកពិភពលោក (Jet Ski World Series) ជុំទី១ ដែលបានធ្វើនៅឯប្រទេសប៊ុលហ្គោរី កាលពីថ្ងៃទី៨ ដល់១២ ខែកក្ដដា ឆ្នាំ២០២៦ នេះបានបញ្ចប់ទៅហើយដោយកម្ពុជាឈ្នះបានមេដាយសរុប ៧គ្រឿង មាស៥ ប្រាក់២។ ការប្រកួតនៅជុំទី២ នឹងធ្វើឡើងនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕


រូបភាពរបស់ CGB Media
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


