Connect with us

ជីវិតកម្សាន្ដ

កាន់តែទាក់ទាញ និងចំណាប់អារម្មណ៍ ជាមួយនឹងសប្ដាហ៍ទី២ នៃវគ្គកំពូលទាំង២០ ក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២

បានផុស

នៅ

កាលពី​សប្ដាហ៍​ទី​១ នៃ​វគ្គ​កំពូល​ទាំង​២០ កន្លងទៅ បេក្ខជន​ចំនួន​៨​ក្រុម​និង​ទោល​បានបង្ហាញ​ថ្វីដៃ​តាម​ទម្រង់​សិល្បៈ​បុរាណ​រៀងៗ​ខ្លួន​យ៉ាង​ចំណាន ទៅតាម​វិញ្ញាសា ដែល​ខ្លួន​ទទួលបាន​។ ដោយឡែក ឈានមកកាន់វគ្គកំពូលទាំង២០ដដែល នាសប្ដាហ៍ទី២ បេក្ខជន បេក្ខនារី ៧ក្រុម​ទៀតនឹងចូលខ្លួនបញ្ចេញសមត្ថភាពទេពកោសល្យ តាមរយៈវីដេអូនៅចំពោះមុខគណៈកម្មការទាំង៤ រូប។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​វង់​តន្ត្រី​ខ្មែរ​រដូវ​កាល​ទី​២ ក្នុង​វគ្គ​កំពូល​ទាំង​២០ សប្ដាហ៍​ទី​២​នេះ បាន​នាំ​ចំណី​អារម្មណ៍​ថ្មី​សម្រាប់​ប្រិយមិត្ត ទស្សនិកជន មក​រីករាយ​តាមដាន​ទស្សនា​ផ្ទាំង​សិល្បៈ​ទស្សនីយភាព​បុរាណ​យ៉ាង​ចម្រុះ​បែប ពី​សំណាក់​បេក្ខជន​ទាំង ៧​ក្រុម រាប់​តាំងពី អា​យ៉ៃ យីកេ វង់ភ្លេង​ពិណពាទ្យ របាំ​បុរាណ ចម្រៀង​ភ្លេង​ការ និង​ល្ខោនខោល​ផងដែរ​។​

​ក្នុង​សប្ដាហ៍​ទី​២​នេះ បេក្ខជន ៧​ក្រុម ដែល​ចូលរួម​បង្ហាញ​សមត្ថភាព​រួមមាន​៖

១. បេក្ខជន ក្រុម​អា​យ៉ៃ​លោកគ្រូ​ជិន​អេង មកពី​ខេត្តតាកែវ ដែល​ទទួលបាន​វិញ្ញាសា «​ចេះ​ដប់ មិន​ស្មើ​ប្រសប់​មួយ​»

២. បេក្ខជន មន្ទីរ​វប្បធម៌​ខេត្តបន្ទាយមានជ័យ មកពី​ខេត្តបន្ទាយមានជ័យ ដែល​ទទួលបាន​វិញ្ញាសា «​បទ ដំបង​កល្ប​»

៣. បេក្ខជន ក្រុម​ពន្លក​យុវជន​យីកេ មកពី​រាជធានី​ភ្នំពេញ ដែល​ទទួលបាន​វិញ្ញាសា «​រឿង ម៉ាក់​ថើ​ង​»

៤. បេក្ខជន ក្រុម​មន្ទីរ​វប្បធម៌​ខេត្ត​កែប មកពី​ខេត្ត​កែប ដែល​ទទួលបាន​វិញ្ញាសា «​បទ ព្រះថោង​»

៥. បេក្ខជន ក្រុម​មរតក​ភ្នំ​ក្រាំង​ដី​មាស មកពី​ខេត្តកំពង់ឆ្នាំង ដែល​ទទួលបាន​វិញ្ញាសា «​បទ បន្ទាយ​ប្រាសាទ​»

៦. បេក្ខជន ក្រុមយុវជន​ល្ខោនខោល​កម្ពុជា មកពី​រាជធានី​ភ្នំពេញ ដែល​ទទួលបាន​វិញ្ញាសា «​ដកស្រង់​ចេញពី​រឿង​រាមកេរ្តិ៍​»

៧. បេក្ខជន ក្រុម​សិរីភទ្រ មកពី​ខេត្តស្វាយរៀង ដែល​ទទួលបាន​វិញ្ញាសា «​របាំ សេក​សារិកា​»

​គួរបញ្ជាក់​ផងដែរ​ថា វគ្គ​កំពូល​ទាំង​២០ នឹងត្រូវ​បែងចែក​ជា​បី​សប្ដាហ៍ ដែល​សប្ដាហ៍​ទី​៣ ក៏​ជា​ថ្ងៃ​ដែល​ត្រូវ​ប្រកាស​លទ្ធផល​រួមគ្នា​ផងដែរ​។

​កម្មវិធី​វង់​តន្ត្រី​ខ្មែរ​រដូវ​កាល​ទី​២ រៀបចំ​និង​ផ្ដួចផ្ដើម​បង្កើតឡើង ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង គាំទ្រ​ដោយ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សមាគម​មិត្ត​តន្ត្រីករ និង​មានការ​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ BTV រៀងរាល់ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង ៧​យប់​តទៅ និង​ការផ្សាយ​បន្ត​ផ្ទាល់​លើ​ផេ​ក​ផ្លូវការ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៤០ នាទី មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម