ជីវិតកម្សាន្ដ
ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ
មហាជន និងអ្នកគាំទ្រជាច្រើននៅតែបង្ហាញការចងចាំ ព្រមទាំងនឹករលឹកចំពោះវិរ:សិល្បករ-សិល្បការិនីល្បីៗរបស់ខ្មែរចំនួន ៥ដួង បើទោះបីជាពេលនេះពួកគាត់ត្រូវបានបាត់បង់រូបកាយទៅឆ្ងាយហើយក្តី។
ជាការពិតរហូតមកទល់ពេលនេះគឺអស់រយ:ពេលយូរឆ្នាំកន្លងផុតទៅហើយដែលពួកគាត់បានបាត់បង់ជីវិត ដោយសារហេតុការណ៍ផ្សេងៗគ្នា។ លើសពីនេះគេក៏សង្កេតឃើញថាសម្រាប់តារាកំប្លែងជើងចាស់ទាំង ៥រូបដែលនូវតែរក្សាបានកេរ្តិ៍ឈ្មោះនិងការនឹកអាល័យពីទស្សនិកជនក្រោយពេលបាត់បង់ជីវិតនោះរួមមាន៖
១. តារាកំប្លែងទស្សវត្តឆ្នាំ៩០ នាយ វ៉ាងដឺ គឺជាតារាកំប្លែងដែលបានបង្ករសំណើចក្អាកក្អាយដល់ទស្សនិកជនគ្រប់ស្រទាប់វ័យ។ នាយបានលាចាកលោកអស់រយៈពេលជាង ២០ឆ្នាំមកហើយ។

២. តារាកំប្លែងនាត ធូ ចំរុង ហៅ នាយ សានម៉ៅ បានប្រឡូកវិស័យសិល្បៈបុរាណខ្មែរមានរយៈពេលជាង ៤០ឆ្នាំតាមរយ:កំប្លែង និងល្ខោនបាសាក់ជាដើម។ នាយ សានម៉ៅ បានទទួលមរណភាពកាលពីកំឡុងឆ្នាំ២០១៩ ក្នុងជន្មាយុ ៦០ឆ្នាំ ដោយសាររោគគាពាធ។

៣. តារាកំប្លែង នាយ វីតាមីនសេ ជាតារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រច្រើនពីមហាជន។នាយបានលាចាកលោកក្នុងវ័យ ៦៩ឆ្នាំ ដោយជំងឺរាំរ៉ៃ។

៤. តារាកំប្លែង និងចម្រៀងអាយ៉ៃ លោកយាយខ្លី បានសាងកេរ្ដិ៍ឈ្មោះជាច្រើននៅលើវិស័យសិល្បៈខ្មែរ ជាពិសេសគឺស្នាដៃផ្នែកកំប្លែង។ លោកយាយបានទទួលមរណភាពកាលពីអំឡុងឆ្នាំ ២០១៤ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយសារជំងឺប្រចាំកាយ។

៥. តារាកំប្លែង នាយ ស្មាញ ក៏ជាតារាជើងចាស់ល្បីឈ្មោះប្រចាំប្រទេសផងដែរ។ នាយ ស្មាញ បានស្លាប់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០១៩។ ដំណឹងនេះបានធ្វើឲ្យមហាជនសោកស្តាយនិងតក់ស្លុតបំផុត៕

អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ ឆន្ទ:កងទ័ពអាវស ! ជ័យ សុវ៉ាត ទោះបីនឿយហត់ នូវតែញញឹមក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ កូវីដ១៩
ចុចអាន៖ សម្រស់តារាស្រី ៤ដួងក្នុងឈុតប្រពៃណីនារដូវបុណ្យភ្ជុំបិណ្ឌ ពិតជាស្រស់ស្អាតមិនចាញ់គ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


