ជីវិតកម្សាន្ដ
តារាស្រី ម៉ូលីកា ក្រោយចែកអំណោយជូនបុរសម្នាក់រួច ស្រាប់តែត្រូវក្មេងប្រុសជិះម៉ូតូបុករថយន្តទំនើប
ពិតជារឿងដែលនឹកស្មានមិនដល់និងហួសចិត្តខ្លាំង ខណៈដែលអតីតតារាចម្រៀង Rock អ្នកនាង ម៉ូលីកានិងស្វាមីរួមទាំងក្រុមការងារ ក្រោយពេលវិលត្រឡប់មកពីយកអំណោយទៅចែកជូនប្រជាពលរដ្ឋនិងបុរសកម្សត់ម្នាក់ ដែលមានជំងឺស្លាប់ពាក់កណ្ដាលខ្លួននៅខេត្តកំពង់ចាមនោះ ក៏ស្រាប់តែមានក្មេងប្រុសម្នាក់បើកម៉ូតូ១គ្រៀងមកបុករថយន្តស៊េរីទំនើប តម្លៃជាង១២ម៉ឺនដុល្លារដែលនាងទើបទិញឲ្យប្ដីកាលពីថ្មីៗកន្លងទៅនេះ។


តារាស្រីអ្នកនាងម៉ូលីកាបានរៀបរាប់បញ្ជាក់ដូច្នេះថា ខ្ញុំទើបចែកអំណោយចប់ មានក្មេងប្រុសម្នាក់បើកម៉ូតូយ៉ាងលឿនបុកឡានចែកាពីក្រោយ ខ្ញុំមិនចង់មានរឿង រករឿងកូនហ្នឹងទេព្រោះទើបមកធ្វើបុណ្យ ខ្លាចកំពប់បុណ្យ ឃើញសាច់ញាតិមកសំពះ សុំទោសថាបងស្រីខ្ញុំគ្មានអ្វីសងថ្លៃខូចខាតបងទេ បងលើកលែងទៅ ពួកខ្ញុំជាកម្មករគេទេ គ្មានលុយសមត្ថភាពសងខូចឡានបងទេខ្ញុំសុំទោស។ ខ្ញុំឮហើយអាណិតគាត់ខ្លាំង ហើយក៏មិនទារសំណងដែរ តែលើកក្រោយឲ្យប្អូនជិះតិចៗបានហើយ កុំឲ្យគ្រោះ ថ្នាក់អីចឹងទៀត ខ្ញុំលើកលែងឲ្យ ។ មួយភូមិហ្នឹងឃើញថាក្មេងហ្នឹងអ្នកខុសទាំងស្រុង សំខាន់ប៉ះឡានប្ដីខ្ញុំកំពុងស្រលាញ់ទើបទិញបាន៦ថ្ងៃ ប្ដីសេដរឿងឡាន(ខូចចិត្ត)។ អ្នកនាង ម៉ូលីកាបន្ថែម។


សូមជម្រាបជូនថាអ្នកនាង ម៉ូលីកា និងស្វាមីតារាសម្ដែងលោកហុង ម៉ានុណ បាននាំយកអំណោយទៅចែកជូនពលរដ្ឋជាច្រើនគ្រួសារស្ថិតនៅភូមិកំពង់ស្ដីកណ្ដាល ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។ អំណោយដែល ម៉ូលីកា នាំយកទៅជូនគ្រួសារដែលកំពុងតែខ្វះ នោះរួមមាន៖ អង្ករ ,មី ,ទឹកក្រូច,ទឹកត្រី ,ទឹកស៊ីអ៊ីវ,ត្រីខ ,ប៊ីចេង,ស្កស ,ម្សៅស៊ុប,ទឹកសុទ្ធ និងថវិកាសរុបចំនួន៧០០ដុល្លារ។




នាឱកាសនោះដែរ ម៉ូលីកា បានថ្លែងថាខ្ញុំ និងស្វាមីក៏បាននាំយកថវិកានិងអំណោយ បន្តិចបន្តួចព្រមទាំងថវិកា៥០០ដុល្លារ ជូនដល់អ៊ំប្រុសកម្សត់ម្នាក់ដែលបានស្លាប់ពាក់កណ្ដាលខ្លួន ហើយជំងឺចេះតែឈឺទៅៗ ពេលខ្ញុំបានឮដំណឹងនេះក៏មកភ្លាមតែម្ដង ដោយសារតែគាត់ កាន់ធ្ងន់ធ្ងរហើយហៅព្រះសង្ឃមកសូត្រធម៌បណ្ដើរៗហើយ។ ម្យ៉ាងទៀតខ្ញុំនិងប្ដីក៏ធ្លាប់ជួបការលំបាកដែរ ព្រោះខ្ញុំជាកូនកំព្រាអញ្ចឹងហើយ ខ្ញុំចង់ធ្វើបុណ្យឲ្យបានច្រើន ដើម្បីកុំឲ្យកំព្រាដូចជាតិនេះធ្វើបុណ្យទាន់ខែភ្លឺទោះគាត់មិនមែនជាសាច់ញាតិរបស់ខ្ញុំក៏ដោយ៕
អត្ថបទ៖ចាន់រ៉ា
ចុចអានទម្ងន់ក៏ស្រក សម្រស់ក៏បាក់ សាយនៅតែមានកម្លាំងចិត្តដោយសារមហាជនគាំទ្រពីគ្រប់មជ្ឈដ្ឋាន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


