ជីវិតកម្សាន្ដ
ពេជ្រ សោភា ស្នើឲ្យមានការលើកទឹកចិត្តម្ចាស់មកុដបវរកញ្ញាចក្រវាឡកម្ពុជា
ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ និងវគ្គជម្រុះជាច្រើនខែកន្លងមកនោះ ទីបំផុតបានរកឃើញម្ចាស់មកុដបរវកញ្ញាចក្រវាឡកម្ពុជា២០២១ (Miss Univeres Cambodia 2021) គឺបានទៅលើកញ្ញា ងិន ម៉ារ៉ាឌី ។
ថ្វីត្បិតជាកម្មវិធីប្រកួតបរវកញ្ញាចក្រវាឡកម្ពុជា២០២១(Miss Univeres Cambodia 2021)នេះត្រូវបានរកឃើញម្ចាស់ជ័យលាភី និងបញ្ចប់ទៅជាច្រើនថ្ងៃហើយពិតមែន តែគេក៏នៅសង្កេតឃើញមានការលើកឡើងដោយសរសើរពីសមត្ថភាព និងទេពកោសល្យរបស់ ងិន ម៉ារ៉ាឌី ។

ទន្ទឹមគ្នានេះ សម្រាប់កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា ក៏បានបញ្ចេញមតិគាំទ្រនិងស្នើឲ្យមាន ការលើកទឹកចិត្តម្ចាស់មកុដបវរកញ្ញាចក្រវាឡកម្ពុជា កញ្ញា ងិន ម៉ារ៉ាឌី ផងដែរ ខណ:ដែលម្ចាស់មកុដរូបនេះក៏ត្រៀមខ្លួនតំណាងកម្ពុជាសម្រាប់ចេញទៅប្រកួតលើឆាកអន្តរជាតិ។
អ្នកនាង ពេជ្រ សោភា បានលើកឡើងថា សម្រាប់ខ្ញុំគឺមិនចង់និយាយច្រើនទេ ត្រូវចាំអ្នកទៅប្រឡងបន្តគឺគាត់ អញ្ចឹងយើងគួរគិតថា គាត់តំណាងអោយប្រទេសកម្ពុជា។ កាលើកទឹកចិត្តគឺសំខាន់បើយើងមិនគាំទ្រគាត់ទេអោយអ្នកណាមកគាំទ្រគាត់ក្នុងពេលនេះ អរគុណ ។

ចំណែកឯកញ្ញា ងិន ម៉ារ៉ាឌី បាននិយាយថា វាប្រៀបដូចជាកំពុងតែនៅក្នុងការយល់សប្ដិ ប៉ុន្តែនេះគឺការពិតដែលនាងខ្ញុំបានក្លាយទៅជាបវកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ ។ សូមអរគុណ នូវទឹកចិត្តការគាំទ្រពីពុកម៉ែបងប្អូន និងហ្វេនទាំងអស់គ្នា អ្នកទាំងអស់គ្នានេះហើយគឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់នាងខ្ញុំ ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ