ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ចេញបញ្ជាឱ្យក្រុមហ៊ូធី ត្រៀមបិទច្រកសមុទ្រក្រហម
បើតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ប្រទេសអ៊ីរ៉ង់ បានចេញបញ្ជាទៅកាន់ក្រុមហ៊ូធី នៅប្រទេសយេម៉ែន ឱ្យត្រៀមធ្វើការបិទផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយនៅសមុទ្រក្រហម ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ទីក្រុងតេហេរ៉ង់។

ការចេញបញ្ជានេះ ធ្វើឡើងបន្ទាប់ពីអាមេរិក បានបន្តបើកការវាយប្រហារទ្រង់ទ្រាយធំ ឈានចូលដល់ថ្ងៃទី៦ ដោយទម្លាក់គ្រាប់បែកលើទីតាំងសំខាន់ៗ នៅអ៊ីរ៉ង់ ខណៈការផ្ទុះធ្វើឱ្យកក្រើកទូទាំងប្រទេសនេះ កម្ទេចទាំងស្ពាន ស្ថានីយរថភ្លើង និងព្រលានយន្តហោះ។
ទន្ទឹមនឹងការរង់ចាំស្ដាប់បញ្ជាពីអ៊ីរ៉ង់ ក្រុមសកម្មប្រយុទ្ធហ៊ូធី ក៏បានធ្វើការគំរាមកំហែងដល់កន្លែងស្តុកប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ផងដែរ។
ការផ្ទុះឡើងនៃអរិភាពនេះ បានបង្ខំឱ្យបណ្តាក្រុមហ៊ុនផលិតប្រេងធំៗលើពិភពលោក ចាប់ផ្តើមប្រញាប់ប្រញាល់ស្វែងរកផ្លូវដឹកជញ្ជូនថាមពលថ្មីៗ ដើម្បីជៀសវាងការខូចខាតពីជម្លោះនេះ។ ក្រុមហ៊ុន Chevron កំពុងតែសិក្សាលើគម្រោងសាងសង់បំពង់បង្ហូរប្រេងមួយ ដែលតភ្ជាប់ពីតំបន់ប្រេងរបស់ប្រទេសអ៊ីរ៉ាក់ ឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេ ដោយឆ្លងកាត់តាមប្រទេសស៊ីរី។ តាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុន Goldman Sachs នៅត្រឹមចុងឆ្នាំ២០២៧ គម្រោងថ្មីៗចំនួន ៧ នៅក្នុងតំបន់នេះ នឹងអាចជួយការពារការនាំចេញថាមពលជិតពាក់កណ្តាលពីតំបន់ឈូងសមុទ្រ កុំឱ្យទទួលរងផលប៉ះពាល់ ប្រសិនបើមានវិបត្តិណាមួយកើតឡើងនៅច្រកសមុទ្រហ័រមូសសាជាថ្មី នាពេលអនាគត៕
ប្រែសម្រួល៖ ឈាង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥៧ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


