Connect with us

ព័ត៌មានអន្ដរជាតិ

សេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយ​គ្នាក៏ដោយ

បានផុស

នៅ

«អ៊ីរ៉ង់នៅតែបន្តចង់ចរចាជាមួយសហរដ្ឋអាមេរិកយ៉ាងខ្លាំង» នេះគឺជាការបញ្ជាក់ដ៏គួរឱ្យចាប់អារម្មណ៍ពីសំណាក់សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៦ ដែល​ត្រូវ​បាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Anadolu។

លោកស្រី Karoline Leavitt (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីដ្បិត​មានការវាយប្រហារដាក់គ្នាយ៉ាងក្តៅគគុកទាំងនៅលើដែនសមុទ្រ និងតាមផ្លូវអាកាសក្តី ក៏​អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឱ្យដឹងថា ការទាក់ទងផ្នែកការទូតរវាងប្រទេសទាំងពីរ នៅតែដំណើរការជាប្រក្រតី។ លោកស្រីបានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់លោកស្រីផ្ទាល់ថា ភាគីអ៊ីរ៉ង់កំពុងជួបទុក្ខលំបាកយ៉ាងខ្លាំង ដោយសារកងទ័ពអាមេរិកវាយប្រហារ ទើបពួកគេព្យាយាមស្វែងរកផ្លូវ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិកវិញ។

មូលហេតុដែលនាំឱ្យមានការប្រឈមមុខដាក់គ្នាខ្លាំងនៅពេលនេះ គឺដោយសារសហរដ្ឋអាមេរិកចោទប្រកាន់ថា អ៊ីរ៉ង់បានបំពានកិច្ចសន្យា ដែលបានព្រមព្រៀងគ្នាកន្លងមក។ តាមរយៈកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន អ៊ីរ៉ង់ធ្លាប់បានសន្យាថានឹងមិនវាយប្រហារលើនាវាដឹកទំនិញ ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូសឡើយ ប៉ុន្តែជាក់ស្តែងពួកគេបានរំលោភលើកិច្ចសន្យានេះ។ ដើម្បីជាការឆ្លើយតប កាលពីថ្ងៃអង្គារកន្លងទៅ សហរដ្ឋអាមេរិកបានប្រកាសបិទផ្លូវនាវាចរណ៍ សម្រាប់តែនាវាដែលធ្វើដំណើរចេញ ឬចូលកំពង់ផែរបស់អ៊ីរ៉ង់តែប៉ុណ្ណោះ ខណៈដែលនាវាប្រទេសដទៃទៀត នៅតែអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះបានធម្មតា ដោយមានកងទ័ពជើងទឹកអាមេរិកចាំជួយការពារ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម