ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចវៀតណាមកើនឡើងជាង ៨% នៅឆមាស ១ ខ្ពស់បំផុតក្នុងតំបន់
សេដ្ឋកិច្ចវៀតណាមបានកើនឡើង ៨,១៨% នៅឆមាសទី១ ឆ្នាំ២០២៦ ដែលជាអត្រាកំណើនខ្ពស់បំផុតក្នុងចំណោមប្រទេសអាស៊ាន ដោយទទួលបានការគាំទ្រពីការវិនិយោគផ្ទាល់ពីបរទេស (FDI) វិស័យផលិតកម្ម និងការនាំចេញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNA។

នៅត្រីមាសទី២ សេដ្ឋកិច្ចវៀតណាមកើនឡើង ៨,៣៩% បន្ទាប់ពីកើន ៧,៩៤% នៅត្រីមាសទី១ ដែលជួយជំរុញដល់កំណើននៅឆមាសទី១ ទាំងមូល ទោះបីជាពិភពលោកស្ថិតនៅក្នុងភាពមិនប្រាកដប្រជាដោយសារតែជម្លោះមជ្ឈិមបូព៌ាក្ដី។
ធនាគារសិង្ហបុរី United Overseas Bank (UOB) បានដំឡើងការព្យាករកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមសម្រាប់ឆ្នាំ២០២៦ ពី ៧% ទៅ ៨,៥% ដោយសារសេដ្ឋកិច្ចរីកចម្រើនលើសការរំពឹងទុក ការវិនិយោគលើបច្ចេកវិទ្យា AI និងការធ្លាក់ចុះនៃតម្លៃថាមពល។ ទោះជាយ៉ាងណា ការព្យាករនេះនៅតែទាបជាងគោលដៅកំណើន ១០% របស់រដ្ឋាភិបាលវៀតណាម។
ក្នុងតំបន់អាស៊ាន វៀតណាមនាំមុខគេ ខណៈសេដ្ឋវិទូក៏រំពឹងថា ប្រទេសអាស៊ានភាគច្រើននឹងបន្តមានកំណើនទាបជាងវៀតណាមនៅត្រីមាសទី៣។
ទោះបីសេដ្ឋកិច្ចបន្តរីកចម្រើនក៏ដោយ UOB បានព្រមានថា វៀតណាមនៅតែប្រឈមនឹងហានិភ័យពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងការពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មអន្តរជាតិ។ ទន្ទឹមនឹងនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឯណោះវិញ ក៏បានបញ្ជាក់ជាថ្មីថា វៀតណាមនឹងបន្តរក្សាតំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៦៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


