កីឡា
ក្រុមនារី កម្ពុជា ជួប ឡាវ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពាន AFF Women’s Cup 2026
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ១ ក្នុងពូល B បន្ទាប់ពីបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ជាមួយ ក្រុមនារីឥណ្ឌូណេស៊ី សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលដែលបានបញ្ចប់នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦ នៅប្រទេសម៉ាឡេស៊ី។

ក្រុមនារីកម្ពុជា រកបាន ៣ ពិន្ទុពីជ័យជម្នះដោយលទ្ធផល ៣-១ លើក្រុមនារីទីម័រខាងកើត សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុលើកទី១ និងរកបាន ១ ពិន្ទុពីការប្រកួតស្មើ ១-១ ជាមួយឥណ្ឌូណេស៊ី ដើម្បីឈរលេខ ១ ក្នុងពូល ខណៈ ឥណ្ឌូណេស៊ី ឈរលេខ ២ មាន ៤ ពិន្ទុ ស្មើកម្ពុជា បន្ទាប់ពីឥណ្ឌូណេស៊ី បានឈ្នះ ទ៏ម័រខាងកើត ដោយលទ្ធផល ២-០។
ក្រុមនារីកម្ពុជា និងឥណ្ឌូណេស៊ី បានដឹកដៃគ្នាឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយក្រុមនារីកម្ពុជា ជួប ក្រុមនារីឡាវ ដែលជាក្រុមលេខ ២ ក្នុងពូល A ខណៈក្រុមនារីឥណ្ឌូណេស៊ី ជួបក្រុមនារីសិង្ហបុរី ដែលជាក្រុមលេខ ១ ក្នុងពូល A។

ក្រុមម្ចាស់ផ្ទះ ម៉ាឡេស៊ី រកបាន ១ ពិន្ទុ ពីលទ្ធផលស្មើ ១ និងចាញ់ ហើយ ទីម័រខាងកើត ចាញ់ទាំងពីរប្រកួត ដូច្នេះក្រុមទាំងពីរធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ធ្វើនៅថ្ងៃទី១៩ ខែកក្កដា និងការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៦។

អត្ថបទ៖ វិរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


