ជីវិតកម្សាន្ដ
ត្រឹមស្លៀកពាក់ស្ដើងឃើញសាច់ក្នុងតិចៗសោះ តារាកូរ៉េ ៥រូបនេះ ឡើង Hot
ធម្មតាសិល្បករសិល្បការិនីដែលចាត់ទុកជាតារាសិចស៊ី គេរមែងគិតដល់ការស្លៀកពាក់វាលៗ ឬលេចលើលេចក្រោមជាដើម។ ប៉ុន្តែការពិតទៅ ភាពសិចស៊ីនៃអ្នកសិល្បៈមិនសុទ្ធតែស្លៀកពាក់បញ្ចេញសាច់នោះទេ សូម្បីសម្លៀកបំពាក់ស្ដើងៗ ឃើញសាច់តិចតួច ក៏សិចស៊ីខ្លាំងណាស់ដែរ។ ជាក់ស្ដែង តារាកូរ៉េ ៥ដួងខាងក្រោម ពួកគេស្លៀកពាក់បញ្ចេញសាច់តិចៗសោះ ក៏មើលទៅទាក់ទាញ និង Hot ខ្លាំង។
Rosé (BLACKPINK)

ម៉ូដសម្លៀកបំពាក់សាមញ្ញៗរបស់សមាជិកក្រុម BLACKPINK កញ្ញា Rosé កំពុងមានប្រជាប្រិយភាពខ្លាំងក្លា នាពេលថ្មីៗនេះ។ ត្បិតថា នាងមិនស្លៀកវាលក៏ពិតមែន ប៉ុន្តែត្រឹមពាក់អាវស្ដើងៗ ជាមួយខោខូវប៊យធម្មតា ក៏សម្រស់តារាស្រីរូបនេះ ឡើងទាក់ទាញ នាំឱ្យអ្នកនិយមលេងអ៊ីនធឺណេតភ្លឹកភ្នែកតែម្ដង។


Ryujin (ITZY)

គ្រាន់តែពាក់អាវស្ដើង ឃើញអាវក្នុង និងស្លៀកខោខ្លីប៉ុណ្ណេះ Ryujin បង្ហាញរាងស្លីម ឡើងកប់ ហ្វេនឃើញហើយ ពិតជាមិនចង់ដកភ្នែកចេញនោះទេ។ ស្លៀកពាក់មួយឈុតនេះ Ryujin ក៏ជាប់ឈ្មោះជាតារាស្រីកូរ៉េលំដាប់ទី២ ដែលតែងខ្លួនសិចស៊ីបំផុត។

Jennie (BLACKPINK)

មិនត្រឹមតែជាប់ឈ្មោះជារាជិនីសម្រស់នោះទេ Jennie ក៏ជានារីសិចស៊ីម្នាក់ក្នុងចំណោមអ្នកសិចស៊ីបំផុតរបស់កូរ៉េ ខណៈពាក់ស្ដើងម្ដងៗ នាងបង្ហាញដងខ្លួនដ៏ស្រឡូន ហើយ hot មិនធម្មតា។


Jungkook (BTS)

ក្រៅពីតារាស្រីៗ តារា K-pop ប្រុសៗក៏សិចស៊ី មិនចាញ់គ្នាដែរ ខណៈ Jungkook ជាតារាប្រុសដ៏ទាក់ទាញម្នាក់ ពេលពាក់អាវចេញសាច់ដុំកង់ៗ។ ហ្វេនស្រីៗមើលរូបរបស់ Jungkook ពេលណា ក៏មិនចេះជិនណាយ។

Taeyong (NCT)

នៅពេលបង្ហាញខ្លួននៅលើឆាកសម្តែង Taeyong តែងខ្លួនយ៉ាងទាក់ទាញ បង្កការចាប់អារម្មណ៍ពីអ្នកគាំទ្រមិនស្ទើរ។ ជាពិសេស ពេលតារាប្រុសរូបនេះពាក់អាវឃើញសាច់ទ្រូង កាន់តែលេចធ្លោ និងទាក់ទាញបំផុត៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jennie បង្ហាញខ្លួនក្នុងវីដេអូចម្រៀងរបស់អតីតគូស្នេហ៍មហាសេដ្ឋី Elon Musk
ចុចអាន៖ Seungri អតីតសមាជិកក្រុម Big Bang ត្រូវតុលាការបន្ថយទោស ពី ៣ ឆ្នាំ មកត្រឹម ១៨ ខែវិញ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ