ជីវិតកម្សាន្ដ
បវរកញ្ញាអាយុ ១៤ ឆ្នាំ ឌី បញ្ញាវិមាលា ត្រៀមចូលប្រកួត Miss Teen International នៅហ្វីលីពីន
បន្ទាប់ពីក្លាយជាម្ចាស់មកុដក្នុងកម្មវិធីបវរកញ្ញាយុវវ័យកម្ពុជា Miss Teen Cambodia ២០២១ (MTIC)នោះ ឌី បញ្ញាវិមាលា ពេលនេះកំពុងត្រៀមខ្លួនទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។

កម្មវិធីបវរកញ្ញាយុវវ័យអន្តរជាតិ Miss Teen International Cambodia ២០២១(MTIC)បានជ្រើសរើសបវរកញ្ញាកម្ពុជា ឌី បញ្ញាវិមាលា សម្រាប់ទៅប្រកួតលើឆាកអន្តរជាតិ ដើម្បីតំណាងឲ្យប្រទេសកម្ពុជា។ ការចេញទៅប្រកួតនេះ នឹងនាំយកប្រទេសកម្ពុជាទង់ជាតិរបស់កម្ពុជាវប្បធម៌ និងអរិយធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជាទៅបង្ហាញនៅលើឆាកនអន្តរជាតិ។

សូមបញ្ជាក់ថា បវរកញ្ញាយុវវ័យកម្ពុជាMTIC ២០២១ កញ្ញា ឌី បញ្ញាវិមាលា បច្ចុប្បន្ននេះជាសិស្សថ្នាក់ទី ៩ នៃសាលាប៊ែលធីអន្តរជាតិ សាខាស្ទឹងមានជ័យ មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង។ ក្រោយក្លាយជាម្ចាស់មកុដ ក្នុងកម្មវិធីបវរកញ្ញាយុវវ័យ MTIC ២០២១ រួចមក នាងនឹងត្រូវចេញទៅប្រកួតនៅលើឆាកអន្តរជាតិនៅឯប្រទេសហ្វីលីពីន នាអំឡុងខែមេសា ឆ្នាំ២០២២នេះ។


ឌី បញ្ញាវិមាលា គឺជាម្ចាស់ជយលាភីបវរកញ្ញាយុវតីកម្ពុជា ២០២១Miss Teen International Cambodia 2021 មានអាយុ ១៤ ឆ្នាំ កម្ពស់ ១៦៧ ម៉ែត្រ ទម្ងន់ ៤៩ គីឡូក្រាម។ កម្មវិធីប្រឡងបវរកញ្ញាយុវវ័យកម្ពុជា Miss Teen International Cambodia២០២១(MTIC) គឺជាកម្មវិធីដំបូងគេបង្អស់នៅកម្ពុជា បានរកឃើញម្ចាស់មកុដដល់ទៅ២រូប ក្នុងចំណោមបេក្ខនារី ២៤ រូប ក្នុងនោះបេក្ខនារី ឌី បញ្ញាវិមាលា ក្លាយជាម្ខាស់មកុដ MTIC ២០២១៕

អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


