ជីវិតកម្សាន្ដ
សួង សាខារ៉ានីត វិជ្ជមានជំងឺកូវីដបំប្លែងថ្មី ប្រភេទអូមីក្រុង
តារាសម្តែងស្រីកញ្ញា សួង សាខារ៉ានីត បានប្រកាសឲ្យដឹងនៅមុននេះបន្តិចថា បន្ទាប់ពីសង្ស័យនិងបានធ្វើតេស្តរួចនោះរកឃើញថា ខ្លួននាងមានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង។

ជាក់ស្តែងនៅលើគណនីហ្វេសប៊ុករបស់តារាសម្តែងកញ្ញា សួង សាខារ៉ានីត នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២ ជាមួយនៃការប្រកាសថា ខ្លួនបានរកឃើញឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង តារារូបនេះ ក៏បានអំពាវនាងឲ្យមហាជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។


បង្ហោះភ្ជាប់វីដេអូរយៈពេលប្រមាណ ៥ នាទីតារាសម្តែង សួង សាខារ៉ានីត បានលើកឡើងថា ខ្ញុំលើកដៃសុំចិត្តអ្នកដែលមានជំងឺកូវីដប្រភេទថ្មី ដែលគិតថាវាស្រាលមិនទាន់មានអ្នកស្លាប់ ដោយសារវាឆ្លងជាៗក៏ដោយសូមសម្រាកព្យាបាលនៅផ្ទះកុំដើរពាសវាលពាសកាលចម្លងគេចម្លងឯងទៀតអី។ កញ្ញា សួង សាខារ៉ានីត បន្តទៀតថា អ្នកមិនទាន់ឆ្លងសូមប្រុងប្រយ័ត្នឲ្យមែនទែនណា កុំមើលស្រាលវាឲ្យសោះ សម្រេចថាបើអត់ការងារសំខាន់ដេកផ្ទះទៅ។ ទន្ទឹមគ្នានេះ សាខារ៉ានីត ក៏បានបញ្ជាក់ថា បច្ចុប្បន្នខ្លួននាងផ្ទាល់ក៏ក្លាយជាអ្នកជំងឺកូវីដ-១៩ផងដែរ បន្ទាប់ពីធ្វើតេស្តរកឃើញសញ្ញាជំងឺនេះ។

តារាស្រី សួង សាខារ៉ានីត និយាយដែរថាក្រោយឆ្លងជំងឺនេះហើយ សម្រាប់នាងផ្ទាល់ពិតជាពិបាកក្នុងការដកដង្ហើម ឈឺបំពង់ក ក្អក និងម្យ៉ាងទៀតក៏មានចេញកន្ទួលរមាស់លើដងខ្លួនទៀតផង ដូច្នេះសូមបងប្អូនកុំមើលស្រាលឲ្យសោះ។ នាងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការសុខាភិបាល ៣ ការពារ និង ៣ កុំ ផងដែរ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


