ជីវិតកម្សាន្ដ
ម្ចាស់ស្នាដៃខ្សែភាពយន្តរឿង លម្អងផ្កាស្លា ព្រឹទ្ធាចារ្យ ម៉ា ខៃហុង ទទួលមរណភាពហើយ
ម្ចាស់ស្នាដៃខ្សែភាពយន្តរឿង លម្អងផ្កាស្លា លោកព្រឹទ្ធាចារ្យ ម៉ា ខៃហុង បានទទួលមរណភាពហើយ កាលពីម៉ោង ៣ ទៀបភ្លឺ ថ្ងៃសុក្រ ទី ២៥ ឆ្នាំ ២០២២ នេះ។

តាមការបង្ហោះរបស់ផេកក្រុមព្រះសុវិយា បានឲ្យដឹងថា នេះជាដំណឹងដ៏សែនរន្ធត់ក្រៀមក្រំរកទីបំផុតគ្មាននៃការបាត់បង់ព្រឹទ្ធាចារ្យផ្នែកភាពយន្តមួយទៀតហើយគឺ លោកព្រឹទ្ធាចារ្យ ម៉ា ខៃហុង អតីតចាងហ្វាងផលិតកម្ម អមរាភាពយន្ត និងជាអ្នកដឹកនាំខ្សែភាពយន្តរឿង លម្អងផ្កាស្លា កាលពីឆ្នាំ ១៩៧៣។ លោកព្រឹទ្ធាចារ្យ ម៉ា ខៃហុង បានទទួលមរណភាពនៅវេលាម៉ោង ៣ ជាងទៀបភ្លឺ ត្រូវនឹងថ្ងៃសុក្រ ទី២៥ ឆ្នាំ ២០២២ នេះ ដោយរោគាពាធ ក្នុងជន្មាយុ ៩០ ឆ្នាំ នាគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ។


ក្រុមព្រះសុរិយា និងបងប្អូនអ្នកស្នេហាវិស័យសិល្បៈភាពយន្តខ្មែរពីអតីតកាល មានសេចក្តីក្រៀមក្រំជាខ្លាំងរកទីបំផុតគ្មាន និងសោកស្តាយជាពន់ពេកចំពោះការឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់របស់លោកព្រឹទ្ធាចារ្យ ម៉ា ខៃហុង។ សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យ សូមអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕

អត្ថបទ៖ វីរៈ វ៉ារ៉ានី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


