ជីវិតកម្សាន្ដ
តាមពិតឧទ្ធម្ភាគចក្រ ដែលប្រើថតក្នុងភាពយន្តហូលីវូដ Fast and Furious 9 ជារបស់ក្រុមហ៊ុនខ្មែរ (មានវីដេអូ)
ខ្សែភាពយន្តហូលីវូដ Fast and Furious 9 បញ្ចាំងចប់ជិតមួយឆ្នាំហើយ ទើបលេចធ្លាយរូបភាព និងវីដេអូឃ្លីប តាមពិតឧទ្ធម្ភាគចក្រ ដែលថតក្នុងភាពយន្តនេះ ជាឧត្ថម្ភភាគចក្ររបស់ក្រុមកូនខ្មែរសោះ។

យោងតាមប្រភពពី ហ្វេសប៊ុកផេករបស់ ក្រុមហ៊ុនឧទ្ធម្ភាគចក្រឯកជន Helistar កាលពីប៉ុន្មានថ្ងៃមុននេះ បានបង្ហោះរូបថតឈុតក្រៅឆាកចំនួន ៧សន្លឹក ព្រមទាំងវីដេអូឃ្លីបមួយ ដែលជាសកម្មភាពថតខ្សែភាពយន្តហូលីវូដ Fast and Furious 9 នៅឯប្រទេសថៃ។ ថ្វីត្បិតឈុតដែលបង្ហាញ មិនបានថតនៅទីតាំងណាមួយក្នុងប្រទេសកម្ពុជាក្ដី ប៉ុន្តែឧទ្ធម្ភាគចក្រដែលបានប្រើដើម្បីថតរឿង គឺជារបស់ក្រុមហ៊ុនខ្មែរ។

តាមរយៈរូបថត និងវីដេអូដែលបានបង្ហោះ ទស្សនិកខ្មែរមួយចំនួនបានសម្ដែងនូវការសរសើរ និងរីករាយជាខ្លាំង ខណៈក្រុមហ៊ុនខ្មែរយើង មានឱកាសលេចមុខក្នុងវិស័យហូលីវូដ។
គួរបញ្ជាក់ថា ខ្សែភាពយន្ត Fast and Furious 9 បានចុះថតនៅតាមបណ្ដាប្រទេសមួយចំនួននៅជុំវិញពិភពលោក ខណៈឈុតឆាកភាគច្រើនបង្ហាញពីការបាញ់ប្រហារគ្នាតាមរយៈឧទ្ធម្ភាគចក្រ និងរថយន្ត។ ក្នុងនោះមានឈុតមួយផលិតករបានចុះថតនៅប្រទេសថៃ ហើយឧទ្ធម្ភាគចក្រដែលពួកគេប្រើប្រាស់ គឺជាឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុន Helistar Cambodia៕













សូមទស្សនាវីដេអូ៖
អត្ថបទ៖ សន្យា
ចុចអាន៖ តារាស្រី ៥ ដួង លះបង់សិល្បៈ ស្រវាជំនួញអនឡាញ កើបលុយណែនដៃ
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


