Connect with us

ជីវិតកម្សាន្ដ

លោក សុះ ម៉ាច ប្រកាសបើកហាង និងច្រៀងឡើងវិញក្រោយជាសះស្បើយពីជំងឺកូវីដជាង២ខែ

បានផុស

នៅ

តារាចម្រៀងសំនៀងរណ្តំចិត្តលោក សុះ ម៉ាច មួយរយ:មុននេះត្រូវបានអ្នកគាំទ្រកត់សម្គាល់ឃើញថា លោកហាក់មានការរយាលបន្តិចពីអាជីពសិល្ប: ខណ:មុខរបរបើកហាងនៅម្តុំភ្នំបាសិតក៏ត្រូវស្ងប់ស្ងាត់ផងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់កម្ពុជាថ្មីនាយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ តារាចម្រៀងល្បីឈ្មោះលោក សុះ ម៉ាច បានបញ្ជាក់ថា បន្ទាប់ពីស្ងាត់មួយរយ:នោះ ពេលនេះទីផ្សាសិល្ប:ចាប់ផ្តើមមានដង្ហើមឡើងវិញបណ្តើរៗហើយ តែមិនទាន់ច្រើនដូចមុនទេ។ លោកបន្តថា ចំណែកមុខរបរបើកហាងកន្លងទៅគឺដំណើរការធម្មតាបន្ទាប់ពីត្រូវបានបើកប្រទេសឡើងវិញ។

លោក សុះ ម៉ាច លើកឡើងទៀតថា ជារឿងអកុសលអំឡុងពេលដែលខ្ញុំដើរច្រៀងនៅតាមកម្មវិធីផ្សេងៗបែរជាចៃដន្យឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទអូមីក្រុងទើបពេលនោះក៏សម្រេចបិទហាងមួយរយ:សិន។ ម្យ៉ាងទៀតក៏ជាពេលវេលាមួយដើម្បីរៀបចំជួសជុលបន្ថែមនៅកន្លែងខ្លះៗតម្រូវតាមចិត្តភ្ញៀវដែលចូលចិត្តមកញ៉ាំអាហារនៅទីនោះ។

តារាជើងចាស់រូបនេះបញ្ជាក់ថា សម្រាប់បញ្ហាសុខភាពរបស់លោកពេលនេះបានប្រសើរឡើងវិញបន្ទាប់ពីធ្វើការព្យាបាលនិងចត្តាឡីស័ករយ:ពេលជាងកន្លះខែ។ បើគិតមកទល់ពេលនេះ គឺលោកបានជាសះស្បើយពីជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទអូមីក្រុងមានរយ:ពេលជាង២ខែហើយ។ ចំណែកដំណើរការបើកហាងនៅបាសិតក៏ចាប់ផ្តើមឡើងវិញពីថ្ងៃទី០៦ ខែមេសាឆ្នាំ២០២២នេះផងដែរដើម្បីអបអរឆ្នាំថ្មី៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម