ជីវិតកម្សាន្ដ
វ៉ាន់ នីឡា បកស្រាយចំៗ ក្រោយផ្ទុះរឿងមានកូនមុនការ
ថ្មីៗនេះមានការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា បានប្រកាសពីដំណឹងមានផ្ទៃពោះកូនដំបូងប្រមាណជាង ៤ ខែ ទៅហើយខណៈគិតមកដល់ពេលនេះពិធីមង្គលការរវាងនាងនិងស្វាមីទើបតែជាង១ខែប៉ុណ្ណោះ។

ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនមានការចាប់អារម្មណ៍គ្រប់គ្នាដោយហេតុថា នីឡា និងស្វាមីទើបតែចូលរោងការថ្មីៗសោះ តែមិននឹកស្មានមានកូនលឿនដល់ថ្នាក់ហ្នឹងទេ។ យ៉ាងណាមិញនៅក្នុងនោះដែរ ក៏មានមិត្តភក្តិ និងអ្នកគាំទ្រនាងមួយចំនួនទៀតបានសម្តែងការចូលរួមអបអរសាទរចំពោះដំណឹងដ៏ល្អនេះផងដែរ។

ទន្ទឹមគ្នានេះស្របពេលដែលមានការចុះផ្សាយជាច្រើនដោយលើកឡើងសង្ស័យជុំវិញតារាកំប្លែង វ៉ា ន់ នីឡា មានទម្ងន់មុនរៀបការនោះ ស្រាប់តែមានអ្នកគាំទ្រលើកជាសំណួរទៅកាន់ នីឡា ដែរថាតើ នាងយកកូនមុនរៀបការមែនទេ? សុំទោសសម្រាប់ការសួរនាំ។ ចម្លើយត្រូវបាន វ៉ាន់ នីឡា បញ្ជាក់ថាជាការពិត។
ជាក់ស្តែងជាឆ្លើយតបទៅនឹងការសួរនាំខាងលើតារាស្រី វ៉ាន់ នីឡាបានចេញវីដេអូបញ្ជាក់ខ្លីថា សំណួរនេះមិនខុសនោះទេ គ្រាន់តែបងប្អូនចង់ដឹង។ ហើយចង់ប្រាប់ថា ខ្ញុំយកមុនការដោយសារតែហេតុផល ២យ៉ាងគឺទី១ ខ្ញុំចង់បានកូននឹង ទី២ ដោយសារខ្ញុំពិបាកក្នុងការមានកូន។ តាមរយៈចម្លើយនេះ អាចធ្វើឲ្យមហាជននិងអ្នកគាំទ្រមួយចំនួនអស់ចម្ងល់ និងមន្ទិលជុំវិញរឿងរ៉ាវនេះ។

សូមរម្លឹកថាតារាកំប្លែង វ៉ាន់ នីឡា បានសម្រេចចូលរោងការតាមគន្លងប្រពៃណីជាមួយស្វាមីរូបសង្ហាស៊ុត សក្ការៈ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ខណៈដែលមង្គលការនាង គឺមានការអញ្ជើញចូលរួមយ៉ាងអធិកអធមពីភ្ញៀវកិត្តិយស និងតារាល្បីៗជាច្រើនដួង៕


អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


