ជីវិតកម្សាន្ដ
មុនសហការជាមួយ វណ្ណដា F. Hero ធ្លាប់ចេញបទចម្រៀងជាមួយតារា k-pop ល្បីៗទាំងនេះ
F. Hero ត្រូវបានគេស្គាល់ថា ជាតារារ៉េបមាឌយក្សមានទេពកោសល្យខ្លាំងមិនធម្មតា នេះក៏ដោយសារតែទឹកដមសម្លេងធ្ងន់ពីកំណើតរបស់លោកផងដែរ។ F. Hero មានឈ្មោះពិតថា Nattawut Srimhok កើតថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ១៩៨២ ស្រុក Mae Sai ប្រទេសថៃ បច្ចុប្បន្ននេះ លោកមានអាយុ៤០ ឆ្នាំ ហើយ។
យ៉ាងណាមិញ មុនលោកមកសហការជាមួយកំពូលតារារ៉េបវណ្ណដា លោកក៏ធ្លាប់បានសហការជាមួយតារាល្បីៗ មានទាំងតារា Kpop ផងដែរ។
១ F.HERO, MILLI និង Changbin

Changbin សមាជិកក្រុម Stray Kids របស់កូរ៉េខាងត្បូង បានបានសហការជាមួយសិល្បករហ៊ីបហបថៃ F.HERO និង MILLI លើបទចម្រៀងថ្មីមួយ ដែលមានឈ្មោះថា ‘Mirror Mirror’ ។ តាមរយៈបទចម្រៀងនេះដែរ អ្នកទាំងបីបានពួតដៃគ្នា ដោយមានតារាស្រី Milli រ៉េបនាំមុខគេ។ ចំណែកតារា Changbin ជាអ្នករ៉េបបន្តជាមួយ F. Hero និងច្រៀងអមទៅដែរ។ យ៉ាងណាមិញ ប្រជាប្រិយភាពនៃបទនេះ មានចំនួនអ្នកចូលមើលរហូតដល់៦២លានដង។
២ F.HERO ,BamBam និង YOUNGOHM

Skrrt ជាបទចម្រៀងមួយដែលមានការចូលរួមពីតារា k pop គឺ BamBam និងYOUNGOHM តារារ៉េបប្រចាំនៅប្រទេសថៃផងដែរ។ បទនេះក៏ល្បីល្បាញមិនធម្មតា ហើយអ្វីដែលកាន់តែពិសេសនោះគឺ BamBam តែម្ដង ដែលលេចមុខក្នុងបទនេះ ធ្វើឲ្យបទ Skrrt កាន់តែមានប្រជាប្រិយភាពខ្លាំងក្លាមិនធម្មតា។។
៣ F.HERO ,VannDa , 1MILL និង SPRITE

RUN THE TOWN បានក្លាយជាបទដ៏ល្បីល្បាញ និងទើបតែចេញក្ដៅៗប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ ប៉ុន្តែសន្ទុះអ្នកគាំទ្រហាក់មានច្រើនលើសលប់មិនគួរឲ្យជឿសោះ។ បទនេះដែរ មានការចូលរួមពីសំណាក់តារារ៉េប៤ដួងរួមគ្នា ដូចជា៖F.HERO ,VannDa , 1MILL និង SPRITE ជាដើម។ អ្វីដែលកាន់តែពិសេសនោះគឺ Lyrics នៃបទចម្រៀងនេះគឺអ្នកទាំង៤រួមគ្នាសរសេរតែមួយថែមទៀតផង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រវត្តិមិនធម្មតា ពីតារារ៉េបវ័យក្មេង ថៃ ដែលលេចមុខក្នុងបទ “RUN THE TOWN” ជាមួយ វណ្ណដា
ចុចអាន៖Mai Davika ធ្វើឲ្យអ្នកគាំទ្រក្ដៅមុខម្ដងទៀត ដោយសារឈុតពណ៌ផ្កាឈូក បញ្ចេញសាច់ក្រោមចង្កេះ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


