នៅឆ្នាំ ២០២០ លោកបានចូលរួមក្នុងព្រឹត្តិការណ៍ស្វែងរកទេពកោសល្យម្តងទៀតដែលមានឈ្មោះថា ‘Show Me the Money Thailand’ ។ ក្នុងនោះលោកទទួលបានភាពជោគជ័យ ដោយក្លាយជាជើងឯករង និងបានចុះកិច្ចសន្យាជាមួយទីភ្នាក់ងារ Hypetrain Nino ផងដែរ។ បន្ទាប់មកនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ លោកបានចេញបទចម្រៀងទោលជាផ្លូវការ ជាមួយនឹងបទចម្រៀងមួយបទដែលមានឈ្មោះថា Ai Tao ។ តារាវ័យក្មេងរូបនេះ ក៏អាចនិពន្ធទំនុកច្រៀងបានដោយខ្លួនឯង ហើយបទចម្រៀងដំបូងរបស់ Sprite ទទួលបានការគាំទ្រដល់ទស្សនិកជន ៥៨ លាននាក់ រហូតមានអ្នកគាំទ្រស្គាល់តាំងពីពេលនោះមក។
តារាចម្រៀងរ៉េបក្មេងជាងគេនៅប្រទេសថៃ រូបនេះ ក៏ត្រូវបានគេដឹងថា ជាអ្នកអ្នកនិពន្ធបទភ្លេងនៃខ្សែភាពយន្ត Disney ‘Raya and the Last Dragon’ ដែលមានចំណងជើងថា “Trust Again”
យ៉ាងណាមិញបទចម្រៀង “Thon” Sprite បានធ្វើឲ្យទទួលបានភាពជោគជ័យ ម្ដងទៀត ហើយចូលក្នុងតារា Billboard Global ចំណោម៨៩ ប្រទេស។ Sprite ក៏ជាបុគ្គលមួយរូបដែលស្រលាញ់វប្បធម៌ជាខ្លាំង រាល់តន្ត្រីដែលបង្កើតឡើងដោយលោក តែងតែរួមបញ្ចូលគ្រាមភាសាថៃផ្សេងៗជានិច្ច។