Connect with us

ជីវិតកម្សាន្ដ

បិទបញ្ចប់ក្ដី ការស្លាប់របស់ Tangmo គឺដោយសារ ថប់ដង្ហើមពីការលង់ទឹក

បានផុស

នៅ

លោកឧត្តមសេនីយ៍ទោ ជីរ៉ាផាត ភូមិឈីត (Chirapat Phumchit) មេបញ្ជាការដ្ឋាននគរបាលភូមិភាគ១ កាលពីថ្ងៃអង្គារបានធ្វើសន្និសីទកាសែតបូកសរុបលទ្ធផលបិទសំណុំរឿងរបស់កញ្ញា តេងម៉ូ នីដា (Tangmo Nida) ដែលជាតារាសម្ដែងស្រីដ៏ល្បីម្នាក់ បន្ទាប់ពីស្លាប់ដោយអាថ៌កំបាំង ក្រោយ​ធ្លាក់​ពី​លើ​ទូក​ល្បឿន​លឿន​ក្នុង​ទន្លេ​ចៅប្រាយ៉ាកាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយនគរបាលនៃអធិការស្រុកនុនថាបូរ៉ី (Nonthaburi), នគរបាលនៃស្នងការខេត្តនុនថាបូរ៉ី, សមត្ថកិច្ចស៊ើបអង្កេត រួមសហការគ្នាធ្វើការស៊ើបអង្កេតលើសំណុំរឿងនៃការស្លាប់នេះ ក៏ដូចជាបានសម្ភាសសាក្សីជាង ១៤០ នាក់ ឯកសារកំណត់ហេតុចំនួន ៨ ក្បាលធំៗ កម្រាស់ជាង ១,០០០ ទំព័រ ព្រមទាំងប្រមូលបានវត្ថុភស្តុតាងផ្សេងៗ មានទាំងរូបភាពខ្សែ​វីដេអូ CCTV ពី​កាមេរ៉ាសុវត្ថិភាព​ចំនួន ៧០ និង​ឃ្លីប​ជាង ២០០ ឃ្លីបផងនោះ, ​ ​លោកឧត្តមសេនីយ៍ទោ ជីរ៉ាផាត ភូមិឈីត (Chirapat Phumchit) បានថ្លែងគួស​បញ្ជាក់​ថា សំណុំរឿងករណី​នេះ​បានចប់​សព្វគ្រប់ហើយ គ្មានចំណុចណាដែល​ត្រូវត្រួត​ពិនិត្យ​បន្ថែម​ទៀត​ឡើយ ។

ទន្ទឹមគ្នានេះ សមត្ថកិច្ចក៏បានបើកឃ្លីបមួយចំនួន ហើយ​បានបង្ហាញ​ពី​ពេលវេលា​នៃ​ការ​ស្លាប់ និង​បាន​និយាយថា កញ្ញា តេងម៉ូ គឺស្លាប់​ដោយសារ “​ថប់​ដង្ហើម​ពីការ​លង់ទឹក” ។ ចំណែកមុខរបួសរបស់នាង គឺប៉ះត្រូវនឹងកង្ហារស្លាបចក្រទូក និងប្ដឹង​ជន​សង្ស័យ ​៦​ នាក់​ចោទពី​បទ​ធ្វេសប្រហែស​បង្ក​ឱ្យអ្នកដទៃ​ស្លាប់ ពោលគឺមានអ្នកធ្វេសប្រហែសដែលបណ្តាលឱ្យកញ្ញា តេងម៉ូ នីដា រហូតដល់ស្លាប់ ។

ដោយឡែកនៅត្រង់ចំណុចខ្លះនៃឃ្លីបបានឱ្យដឹងថា មានវត្ថុមួយចំនួននៅផ្នែកខាងក្រោយទូកនៅមុនពេលបាត់ខ្លួន ខណៈដែល កញ្ញា តេងម៉ូ ​នោម ឬអត់នោះ មិនមាននរណាឃើញទេ ពោលមានសាក្សី​តែ​ម្នាក់​គត់ដែល​បាន​និយាយ​ថា កញ្ញា តេងម៉ូ បាន​ដើរ​ទៅផ្នែកខាង​ក្រោយ​ទូក ហើយ​​អង្គុយ​​នោម ហើយធ្លាក់ពីលើ​ទូក ។

ប៉ុន្តែចំពោះ​ការ​នោម ​ឬ​មិន​នោមនោះ​ មិន​អាចនិយាយ​បាន​ទេ ដោយគ្រាន់តែគេ​ជឿ​ថា​មានមនុស្ស​មកខាងក្រោយទូក ​ហើយក៏​បាត់​ខ្លួនទៅវិញ ហើយរួមជាមួយនឹងការធ្វើកោសល្យវិច័យលើមុខរបួស ខាងគ្រូពេទ្យបាននិយាយថា មុខរបួសត្រង់ភ្លៅ និងជើងរបស់កញ្ញា តេងម៉ូ មុតនឹងកង្ហាស្លាបចក្រទូក អំឡុងពេលធ្លាក់ពីលើទូក ដែលត្រូវបានសន្និដ្ឋានថា ជើងរបស់នាងត្រូវបានចូលទៅក្នុងកង្ហាស្លាបចក្រទូក ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ Post Today

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម