ជីវិតកម្សាន្ដ
ផលិតករភាពយន្តខ្មែរលើកដៃអង្វរឲ្យពលរដ្ឋងាកមកគាំទ្រភាពយន្តក្នុងស្រុកជំនួសភាពយន្តបរទេស
ផលិតករភាពយន្តខ្មែរ លោក ហ៊ុយ យ៉ាឡេង អង្វរសុំឲ្យប្រជាពលរដ្ឋខ្មែរដែលនិយមតាមដានទស្សនាភាពយន្តបរទេសងាកមកគាំទ្រភាពយន្តខ្មែរដែលផលិតនៅក្នុងស្រុកវិញ។ ការលើកឡើងរបស់អ្នកដឹកនាំរឿងរូបនេះ នៅចំពេលដែលស្នាដៃថ្មីរបស់លោក គឺរឿងគ្រោះជីវិតកូវីដ១៩ គ្រោងនឹងដាក់សម្ពោធជាផ្លូវការនាពេលឆាប់ៗនេះ។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែឧសភានេះ លោក ហ៊ុយ យ៉ាឡេង បានឲ្យដឹងថា នៅក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ វិស័យភាពយន្តខ្មែរបានធ្លាក់ចុះយ៉ាងគំហុក។ ទន្ទឹមនឹងការធ្លាក់ចុះនេះដែរ លោកសង្កេតឃើញថា ប្រជាជនខ្មែរភាគច្រើនបានទស្សនា និងគាំទ្រភាពយន្តបរទេស ដែលជាហេតុធ្វើឲ្យភាពយន្តក្នុងស្រុកកាន់តែបាត់បង់នូវចំនួនគាំទ្រជាបន្តបន្ទាប់។

ផលិតករភាពយន្តរូបនេះបន្តថា សម្រាប់ការប្រឹងប្រែងរបស់លោកនាពេលកន្លងមក គឺលោកចង់ឃើញវិស័យភាពយន្តនៅកម្ពុជាមានការរីកចម្រើន និងចង់ឃើញប្រជាជនខ្មែរ មិនថាក្មេង ចាស់ ប្រុស ស្រីនោះទេ នាំគ្នានិយម និងឲ្យតម្លៃខ្សែភាពយន្តខ្មែរឲ្យដូចការនិយម និងទស្សនាចំពោះខ្សែភាពយន្តបរទេសក្នុងពេលបច្ចុប្បន្ន។
លោក ហ៊ុយ យ៉ាឡេងបញ្ជាក់ថា៖ «ជាឆន្ទៈរបស់ខ្ញុំគឺខ្ញុំចង់ឃើញភាពយន្តនៅកម្ពុជាមានការរីកចម្រើន ខ្ញុំសូមសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរ ងាកមកគាំទ្រភាពយន្តខ្មែរឡើងវិញ ដូចការទស្សនាភាពយន្តបរទេស ពិព្រោះផលិតករភាពយន្តខ្មែរមានអ្នកធ្វើល្អ និងអ្នកធ្វើមិនល្អ ដូចនេះសូមបងប្អូនជួយគាំទ្រអ្នកដែលធ្វើល្អ ដើម្បីឲ្យពួកគាត់មានកម្លាំងចិត្តក្នុងការផលិតបន្តទៀត»។

បើតាមអ្នកដឹកនាំរឿងរូបនេះ អ្នកគាំទ្រវិស័យភាពយន្តនៅកម្ពុជាបច្ចុប្បន្នភាគច្រើនសុទ្ធតែជាយុវវ័យ ដូចនេះការផ្ដោតតែទៅលើមនុស្សមួយក្រុមនោះ គឺមិនមែនជាការចង់បានរបស់លោកនោះទេ។
លោកបន្ថែមថា ដើម្បីលើកស្ទួយវិស័យភាពយន្តរបស់កម្ពុជាបាន លុះត្រាតែមានការឲ្យតម្លៃ និងចូលរួមពីសំណាក់មនុស្សគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈដូចឆ្នាំ១៩៥៤ដែលជាយុគមាសនៃវិស័យសិល្បៈភាពយន្តខ្មែរ ទើបវិស័យមួយនេះអាចដើរទន្ទឹម ឬមានការរីកចម្រើនស្មើនឹងភាពយន្តបរទេសដែលកំពុងវាយលុកទីផ្សារក្នុងស្រុក។

គួរបញ្ជាក់ថា ក្នុងរយៈពេលជាងពីរឆ្នាំមកនេះ វិស័យសិល្បៈនៅកម្ពុជាមានការធ្លាក់ចុះស្ទើគ្រប់ទម្រង់ដោយសារវិបត្តិកូវីដ១៩ ដោយសារតែការបិទខ្ទប់ និងហាមប្រាមមិនឲ្យមានការប្រមូលផ្ដុំកម្សាន្តតសប្បាយនៅតាមទីប្រជុំជន។
ក្នុងនោះវិស័យភាពយន្ត បានរងផល់ប៉ះពាល់ជាខ្លាំង ដោយសារតែរោងបញ្ចាំងភាពយន្តទាំងអស់បានបិទ ផលិតករនិងអ្នកវិនិយោគលើវិស័យនេះជាច្រើនមិនហ៊ានចំណាយដើមទុនក្នុងការផលិត ចំណែកឯតារាសម្ដែងវិញក៏មិនហ៊ានមកសម្ដែងផ្ទាល់ ដោយខ្លាចមានការឆ្លងជំងឺកូវី១៩ជាដើម៕
អត្ថបទ៖ លន់ សេនី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


