Connect with us

ជីវិតកម្សាន្ដ

អាពាហ៍ពិពាហ៍របស់ Pancake ប្រើឈុតអស់ ៧ ម៉ូដ សុទ្ធតែជាម៉ាក់យីហោល្បីៗ ក្នុងប្រទេស ថៃ

បានផុស

នៅ

កាលពីថ្ងៃទី ១០ ម្សិលមិញនេះ ជាថ្ងៃរៀបមង្កលការរបស់​​តារាសម្ដែងស្រី Pancake ជាមួយឧត្តមសេនីយ៍ទោ Saksunthorn ក្រោមបរិយាកាសផ្អែមល្ហែម និង​កក់ក្ដៅបំផុត។ ខណៈ​ភ្ញៀវ​កិត្តិយស​ដែល​​ចូលរួម​ពិធី​ បាននិយាយថា ​សម្រស់​កូន​កំលោះ​និង​​កូនក្រមុំ​​ក្នុង​ឈុត​អាពាហ៍ពិពាហ៍​ ពិតជាស្រស់ស្អាតខ្លាំង។

ក្រៅ​ពី​មាន​សម្រស់​ស្រស់​សង្ហា​ក្នុង​ពិធី​មង្គល​ការ​ ភ្ញៀវ​ដែល​មក​ចូលរួម​និង​ទស្សនិកជន​ទាំងអស់​ ក៏​បាន​ចាប់​អារម្មណ៍​ខ្លាំង​លើ​ឈុត​ទាំង ៧ ម៉ូដរបស់ Pancake ដែល​លាក់​បង្កប់​ដោយ​អត្ថន័យ​ផងដែរ។

ឈុតទី១
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់ផ្តើម​ជាមួយនឹងរ៉ូបទី១ ពីម៉ាកយីហោ KANAPOT គឺជារ៉ូបចងពុងគ្មានខ្សែ ដែលមកជាមួយ​ភាពគួរឲ្យ​ស្រលាញ់ ប៉ុន្តែនៅតែផ្តល់នូវភាពប្រណីត គ្របដណ្ដប់​ដោយ​ប៉ាក់ផ្កា​ចម្រុះពណ៌តាមគំនិតនៃ “អារម្មណ៍​ស្រស់ស្អាត​នៅក្នុងសួនបេះដូង​របស់អ្នកស្លៀក” ។

ឈុតទី២

រ៉ូបចង់ពុងអត់ដៃ​ទី​២​នេះ ធ្វើឲ្យ Pancake​ ដូចជាព្រះនាងក្នុងរឿងព្រេង​ វាជាការប៉ាក់ដ៏ប្រណិត​នៅលើផ្ចិតនៃសំពត់។ សំណុំដ៏ស្រស់ស្អាត ដោយបានមកពីម៉ាក Tube Gallery។

ឈុតទី៣

ឈុតទី៣នេះមានឈ្មោះថា Princess Look Salad មើលទៅសាមញ្ញណាស់ ប៉ុន្តែបើនិយាយពីតម្លៃវិញពិតជាមិនធម្មតានោះទេ។ ឈុតនេះដែរ គឺបានមកពីម៉ាក NARONG KETKAEW ដ៏ល្បីប្រចាំប្រទេសថៃ។

ឈុតទី៤

ឈុតទី៤នេះ មានដៃអាវប៉ាក់ និងបានដិនថ្ងៃខែដែលគូស្នេហ៍នេះរៀបការ ព្រមទាំងប៉ាក់ជាភាសាអគ្លេសថា Love ពីម៉ាកយីហោ JANESUDA ។

ឈុតទី៥

រ៉ូប​ទី​៥នេះ​ Pancake មក​ជា​កូនក្រមុំ​បែបកូនកាត់ ដោយឈុតនេះមានជាយអាវ​​ពណ៌​ក្រហម​ស្អាតលេចធ្លោ​​ ឯសាច់​រ៉ូប​ពណ៌​ស ដោយបានពីម៉ាក Theatre។ ចំណែកមុខមាត់ និងសក់របស់កូនក្រមុំក៏បានផ្លាស់ប្តូរដែរ ដោយមានមាត់ពណ៌ក្រហម រួមជាមួយនឹងសក់សេះដ៏ស្រស់ស្អាត សមនឹងទម្រង់មុខនាង។

ឈុតទី៦

ឈុតទី ៦ នេះនាងនៅតែជាព្រះនាង ជាពិសេសរូបរាងនេះ ជាមួយនឹងរ៉ូបអាពាហ៍ពិពាហ៍ពណ៌ស ដែលមានប៉ាក់​​ពណ៌​ភ្លឺ​ចាំង​នៅ​លើ​រ៉ូប​ខាង​លើ និង​នៅ​លើ​ដៃ។ ​ឈុតនេះបានសម្រិតសម្រាំងយ៉ាងខ្លាំង ពីម៉ាកយីហោដ៏ល្បីប្រចាំប្រទេសថៃ គឺ FINALE WEDDING។

ឈុតទី៧

ឈុតទី ៧ ដែលជាឈុតចុងក្រោយនៅតែឆើតឆាយ និងមើល​ទៅ​ស្រស់​ស្អាតដដែល។​ រ៉ូបដែល Pancake ស្លៀកនេះ​មានលាយ​សសៃសូត្រ​ពណ៌​ស សំពត់ប្រវែងអូសដី ដែលបានមកពីយីហោ Tutti ។

គួររំលឹកដែរថា តារាសម្ដែងស្រី Pancake និងមិត្តប្រុសបានស្រលាញ់គ្នាមកជាង១០ឆ្នាំហើយ ទើបអ្នកទាំងពីរសម្រេចចិត្តរៀបការជាមួយគ្នានាថ្ងៃម្សិលមិញនេះ។ ទន្ទឹមនោះ​ គេឃើញ​កូន​កំលោះ​និង​កូនក្រមុំ​ ពិតជាមាន​សម្រស់​ស្រស់​ស្អាត​ស័ក្តិសម​នឹង​គ្នា​ជាខ្លាំង រហូតមានមនុស្សជាច្រើនបានជូនពរពួកគេឲ្យស្រលាញ់គ្នារហូតរៀងទៅ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្អើលក្នុងពិធីមង្គលការ Pancake ខ្ទប់មុខយំក្នុងថ្ងៃពិសេស (មានវីដេអូ)

ចុចអាន៖ទិដ្ឋភាព Pancake កាន់ដៃកូនកំលោះ ចូលរោងការយ៉ាងកក់ក្ដៅ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម