ជីវិតកម្សាន្ដ
ផ្អើលក្នុងពិធីមង្គលការ Pancake ខ្ទប់មុខយំក្នុងថ្ងៃពិសេស (មានវីដេអូ)
តារាសម្ដែងស្រី Pancake នៅសុខៗសម្រាប់តែខ្ទប់ដៃយំក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួន ខណៈនាងទើបតែចាប់ដៃមិត្តប្រុស ដែលជាឧត្តមសេនីយ៍ទោ Saksunthorn ចូលដល់មាត់ទ្វារនៃសុមង្គល ដោយក្ដីរីករាយកាលពីព្រឹកមិញ។

មួយឈុតដែលធ្វើឲ្យតារាស្រីល្បីឈ្មោះក្នុងប្រទេសនេះ យកដៃខ្ទប់មុខយំ គឺដោយសារតែកូនកំលោះបានធ្វើឲ្យនាងភ្ញាក់ផ្អើលជាខ្លាំង ដោយអញ្ជើញតារាចម្រៀងសំណព្វចិត្តរបស់កូនក្រមុំគឺលោក Boy Peacemaker មកច្រៀងជូនពរក្នុងកម្មវិធីផ្ទាល់តែម្ដង។


ទន្ទឹមនោះ Boy Peacemaker បានបង្ហាញវីដេអូឃ្លីបមួយ លើគណនីផ្ទាល់ខ្លួនរបស់លោក ដោយសរសេរថា “ខ្ញុំត្រូវបានទាក់ទងដោយបងប្រុសខ្លាឃ្មុំ (កូនកំលោះ) ដើម្បីធ្វើឲ្យ Pancake ភ្ញាក់ផ្អើល ហើយយើងបានរៀបចំផែនការនេះតាំងពី៦ខែមុន”។ លោកក៏បានបញ្ជាក់បន្ថែមទៀតថា យើងរវល់នឹងការងារ និយាយតាមត្រង់ គឺពិបាកជ្រើសរើសចម្រៀងណាស់។ លោកបានព្យាយាមស្វែងយល់ថា តើបទចម្រៀងណាដែលសមនឹងគូស្វាមីភរិយាថ្មីថ្មោងនេះ។ នៅទីបំផុតលោកក៏សម្រេចចិត្តជ្រើសរើសបទនេះ និយាយរួម គឺល្អបំផុតជាមួយគូនេះ។


តារាចម្រៀងប្រុសរូបនេះក៏និយាយទៀតថា “វាជាកិត្តិយស និងសេចក្តីរីករាយ ដែលជាផ្នែកមួយនៃថ្ងៃដ៏ល្អមួយនៅថ្ងៃនេះ។ សូមអរគុណ P’Mee ដែលជឿជាក់លើខ្ញុំ ក្នុងការច្រៀងនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់ ដល់មនុស្សដែលសំខាន់បំផុតសម្រាប់អ្នក។ សូមព្រះជាម្ចាស់ប្រទានពរដល់ក្រុមគ្រួសារបងប្រុសនិង Pancake ឲ្យមានសុភមង្គល និងស្នាមញញឹមជារៀងរហូត៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទិដ្ឋភាព Pancake កាន់ដៃកូនកំលោះ ចូលរោងការយ៉ាងកក់ក្ដៅ (មានវីដេអូ)
ចុចអាន៖កាន់តែជិតដល់ថ្ងៃ Pancake ទម្លាយរ៉ូបអាពាហ៍ពិពាហ៍ ១ ក្នុងចំណោម ១០ ឈុត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


