ជីវិតកម្សាន្ដ
ពិធីករ រតនៈ វិសិដ្ឋ ត្រូវស្ត្រីម្នាក់រស់នៅក្រៅប្រទេសទម្លាយរឿងរៀបការ និងមានកូន
ថ្មីៗនេះ ពិធីករ និងជាតារាសម្តែង គឺ លោក រតនៈ វិសិដ្ឋ បានផ្ទុះនូវរឿងរ៉ាវដ៏រសើប បន្ទាប់ពីស្រ្តីម្នាក់រស់នៅក្រៅប្រទេសទម្លាយរឿងរ៉ាវរៀបការ និងមានកូនជាមួយយ៉ាងភ្ញាក់ផ្អើល។

បន្ទាប់ពីមានការទម្លាយនូវដំណឹងដ៏រសើបនេះ តារាប្រុសលោក រតនៈ វិសិដ្ឋ ក៏បានចេញមុខប្រតិកម្ម និងច្រានចោលចំពោះព័ត៌មានមួយនេះ។ ក្នុងនោះ លោក រតនៈ វិសិដ្ឋ បានសម្តែងការហួសចិត្តជាខ្លាំងក្រោយមានការបញ្ចេញព័ត៌មានគ្មានការពិតបែបនេះ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសលោកជាអ្នកសិល្បៈ។

តារាប្រុសរូបសង្ហាលោក រតនៈ វិសិដ្ឋ បានបង្ហោះសារដោយអះអាងថា លោកនិងស្រ្តីរូបនេះ មិនដែលបានរៀបការជាមួយគ្នាទេ។ ចំណែករឿងមានកូនកាន់តែផ្ទុយស្រលះពីការពិតថែមទៀត។ លោក រតនៈ វិសិដ្ឋ បានលើកឡើងថា មនុស្សមិនដែលជួបគ្នាផង ឲ្យខ្ញុំទៅមានកូនជាមួយគាត់យ៉ាងម៉េច ហើយថ្មីៗនេះមកចោទថាខ្ញុំបោកលុយគាត់ទៀត។

លោក រតនៈ វិសិដ្ឋ បានបន្តថា ពុទ្ធោមានមនុស្សល្ងង់ឲ្យគេបោកលុយស្រួលម្លេះ ហើយតែងយករូបខ្ញុំបង្ហោះជាមួយកូនគាត់ឥឡូវខ្ញុំ Block អ៊ុំស្រីម្នាក់នេះហើយ។
ទាក់ទងព័ត៌មានដ៏រសើបខាងលើ នៅរសៀលថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ នេះ កម្ពុជាថ្មី មិនទាន់អាចទាក់ទងស្វែងរកការសួរនាំពីតារាប្រុសលោក រតនៈ វិសិដ្ឋ បានទេ៕
អត្ថបទ ៖ ចាន់រ៉ា



-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


