Connect with us

ព័ត៌មានអន្ដរជាតិ

អាស៊ី នឹងជួបរលកកម្តៅដ៏ខ្លាំងក្លា ចាប់ពីសប្តាហ៍ក្រោយទៅ

បានផុស

នៅ

ដ្បិតតែអាស៊ីកំពុងជួបព្យុះក៏ពិតមែន ប៉ុន្តែទ្វីបនេះក៏ត្រូវប្រឈមនឹងរលកកម្តៅយ៉ាងសាហាវ ផងដែរ ដែលគេព្យាករថា នឹងវាយប្រហារចាប់ពីសប្តាហ៍ក្រោយ ទៅ។

(រូប៖ Reuters)

តាមសេចក្តីរាយការណ៍របស់ Bloomberg ផ្សាយនៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ រលកកម្តៅ​ នឹងគ្របដណ្តប់ទ្វីបអាស៊ី ខណៈជប៉ុន ជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលនឹងរងគ្រោះធ្ងន់ជាងគេ។

ទីភ្នាក់ងារឧតុនិយមជប៉ុន ចេញសេចក្តីប្រកាសថា ចាប់ពីសប្តាហ៍ក្រោយ ទីក្រុងនានា ដូចជា Toyota និង Gujo នឹងជួបសីតុណ្ហភាព បំបែកកំណត់ត្រា ពោលគឺឈានដល់លើស ៤០អង្សាសេ ទៅទៀត។

(រូប៖ Reuters)

មិនមែនតែជប៉ុនទេ នៅចិន ឯណោះ ក៏មានការព្រមានថា កម្តៅយ៉ាងក្តៅគគុក នឹងគ្របដណ្តប់តំបន់ជាច្រើនផងដែរ ជាពិសេសប៉ែកខាងជើង និងឦសាន ចាប់ពីសប្តាហ៍ក្រោយ ដោយសីតុណ្ហភាព នឹងហក់ឡើងដល់ជាង ៤០អង្សាសេដូចគ្នា។

ក្រៅពីចិននិងជប៉ុន ប្រទេសនៅអាស៊ីកណ្តាល ដូចជា អាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន ក៏ព្រមានឲ្យពលរដ្ឋខ្លួន ប្រុងប្រយ័ត្នផងដែរចំពោះរលកកម្តៅ ព្រោះថា សីតុណ្ហភាពនឹងបំបែកកំណត់ត្រាប្រវត្តិសាស្រ្ត ដោយកើនលើសកម្រិតមធ្យមពី ៥ ទៅ ១០ អង្សាសេ។ 

(រូប៖ Reuters)

កុំថាឡើយអាស៊ី សូម្បីអឺរ៉ុប ក៏ត្រូវរងគ្រោះដោយអាកាសធាតុក្តៅសឹងឆេះរួចទៅហើយដែរ ដូចជានៅបារាំង អ៊ីតាលី និងអេស្ប៉ាញ ប៉ុន្តែក្នុងនោះ បារាំង ធ្ងន់ធ្ងរជាងគេ ដល់ថ្នាក់មានភ្លើងឆេះព្រៃទៀតផង។

នៅបារាំង មនុស្សស្លាប់ បានកើនលើស ៥ ៧០០នាក់ហើយ ក្នុងអំឡុងការវាយប្រហារដោយសារ​រលកកម្ដៅដ៏ខ្លាំងក្លា និងជាប្រវត្តិសាស្ត្រនាដើមរដូវក្តៅនេះ ខណៈតួលេខនេះ បានក្លាយជាគ្រោះមហន្តរាយទាក់ទងនឹងកម្ដៅដ៏ដុនដាប និងសាហាវបំផុតសម្រាប់បារាំង បើគិតចាប់តាំងពីឆ្នាំ២០០៣ មក។

(រូប៖ Reuters)

មិនត្រឹមប៉ុណ្ណឹង បារាំង ក៏ជួបប្រទះភ្លើងឆេះព្រៃដ៏សាហាវផងដែរ នៅប៉ែកនិរតីប្រទេស បង្ខំឲ្យជម្លៀសមនុស្ស ជាង ២០ ០០០នាក់។ អគ្គិភ័យ បានឆាបឆេះ ដុតកម្លោចលើផ្ទៃដី ៣ ៤០០ហិកតា ទូទាំងតំបន់ឆកសមុទ្រ Arcachon ទៅ Gironde ដែលជាកន្លែងល្បីល្បាញ នៃចម្ការទំពាំងបាយជូរ។

ព្រោះតែទំហំនៃការឆាបឆេះ និងស្ថានការណ៍ធ្ងន់ធ្ងរខ្លាំងពេក បារាំង បានបញ្ជូនអ្នកពន្លត់អគ្គិភ័យ ប្រហែល ៧០០នាក់ ដើម្បីទៅប្រយុទ្ធតស៊ូជាមួយភ្លើង៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម