ជីវិតកម្សាន្ដ
សម្រស់ ជន បញ្ញា មើលជ្រុងណាក៏ស្អាតទាក់ភ្នែក
មហាជននិងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនច្បាស់ជាបានស្គាល់ហើយនៅពេលរំលេចដល់ឈ្មោះស្រីស្អាត ជន បញ្ញា ដែលជាតារាល្បីក្នុងបណ្តាញសង្គមហ្វេសប៊ុកនិងអ្នកលក់ផលិតផលអនឡាញវ័យក្មេងដែលមានរូបសម្រស់ស្រស់ស្អាត និងចំណេះដឹងខ្ពស់ផ្នែកថែរក្សារូមសម្ផស្ស។

ដោយសារតែមើលឃើញពីសមត្ថភាពនៃការថែទាំខ្លួនដើម្បីឲ្យមានសាច់ស្បែកសស្រឡូនម៉ដ្ឋរលោងជាទីចាប់អារម្មណ៍ និងគយគន់នេះទើប ជន បញ្ញា ធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្រកាន់តែស្រលាញ់ពេញចិត្តជាខ្លាំង និងតែងលួចសួរថា តើនាងមានវិធីសាស្រ្តបែបណាបានជារូបសម្រស់ស្រស់ស្អាតបែបនេះ។

យ៉ាងណាមិញបើកក្រឡេកទៅមើលរូបសម្រស់កញ្ញា ជន បញ្ញា នាពេលនេះគេសង្កេតឃើញថា បញ្ញា កាន់តែលូតលាស់សាច់ស្បែកស្រស់ស្អាតមើលពីត្រង់ណាក៏ស្អាតសមសួន។ ចំណែកកែវភ្នែកស្រទន់ បបូមាត់ស្ដើងស្អាត មាទម្រង់មុខពងក្រពើ កម្ពស់ខ្ពស់ល្មមធ្វើឲ្យស្រីស្អាតរូបនេះឆក់យកបេះអ្នកគាំទ្រមិនតិចនាក់នោះទេដោយកន្លងមកទស្សនិកជនតែងតែពោលសរសើរនាងគ្រប់គ្នា។

សូមជម្រាបដែរថា កាលពីមុនស្រីស្អាត ជន បញ្ញា ធ្លាប់ទម្លាយប្រាប់ម្តងរួចមកហើយអំពីអាថ៌កំបាំងថែរក្សាសម្រស់ជាមួយផលិតផលដែលខ្លួនកំពុងប្រើប្រាស់ និងចែកចាយនៅលើទីផ្សាអនឡាញដែលមានឈ្មោះថា តារីលី ខណ:បច្ចុប្បន្នកំពុងទទួលបានការគាំទ្រ និងលក់ដាច់ច្រើនដល់អតិថីជនគ្រប់ខេត្តក្រុង។ ស្រី ស្អាត បញ្ញា បញ្ជាក់ថា តា រី លី ជាផលិតផលថែរក្សាសម្រស់ដែលជាផលិតផលចេញពីរោងចក្រស្តង់ដារ នៃ ប្រទេសថៃ ដែលមានក្បូនខ្នាតរូបមន្តច្បាស់លាស់ក្នុងការផលិត ៕
អត្ថបទ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


