ជីវិតកម្សាន្ដ
ឆើត ឆាយ ថា លេងកំប្លែងជាង១០ឆ្នាំមិនល្បី មកល្បីរឿងគេចោទបោកលុយ៣៥០ដុល្លារ
ថ្មីៗនេះអ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកហាក់មានការភ្ញាក់ផ្អើល ខណ:សុខៗអតីតតារាកំប្លែង ឆើត ឆាយ ត្រូវបានគេចែករំលែកថា មានជាប់ពាក់ព័ន្ធនឹងរឿងជំពាល់លុយគេមិនសង ។

បន្ទាប់ពីកើតមានរឿងរ៉ាវនេះឡើង តារាកំប្លែង ឆើត ឆាយ កន្លងមកក៏បានចេញមុខបកស្រាយដោយធ្វើការបដិសេធម្តងរួចមកហើយ ថានាងត្រូវគេប្រើវិធីឆបោកដើម្បីចោទប្រកាន់មកលើខ្លួនទាំងដែលនាងអត់បានដឹងរឿងអ្វីបន្តិចសោះ។ ឆើត ឆាយ បន្តថា ខ្លួនពុំបានជាប់ពាក់ព័ន្ធនឹងរឿងលុយកាក់ជាមួយបុគ្គលណាឡើយ ហើយបញ្ហានេះដោយសារមានជន ខិលខូចដែលបានបង្ខូចនាងរឿងឆបោកខ្ចីលុយ។

ថ្វីត្បិតមានការបកស្រាយពីសាមីខ្លួន ឆើត ឆាយ ដូចខាងលើក្តី តែមានមតិខ្លះទៀតហាក់យល់ច្រឡំចំពោះរឿងនេះជាថ្មីម្តងទៀត តារាកំប្លែងរូបនេះបានសម្តែងការហួសចិត្តដោយលើកឡើងថា ខ្លួនលេងកំប្លែង១០ឆ្នាំជាងអត់ល្បីតែមកល្បីត្រឹមមកចោទឯងបោកលុយគេ៣៥០ដុល្លារ។
ពាក់ព័ន្ធបញ្ហាខាងលើនេះដែរនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កម្ពុជាថ្មី មិនទាន់អាចទាក់ទងដើម្បីស្វែងរកការសួរនាំបន្ថែមពីតារាកំប្លែង ឆើត ឆាយ បាននៅឡើយទេ៕
អត្ថបទ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


